ឆាខ្ញីសាច់ជ្រូក
នេះជាម្ហូបដែលជនជាតិខ្មែរឧស្សាហហូបនារដូវភ្លៀងធ្លាក់ ដើម្បីជួយកម្តៅខ្លួនប្រាណរបស់ពួកគេ។ ម្យ៉ាងទៀតដោយសារខ្ញីជារុក្ខជាតិថ្នាំបុរាណខ្មែរក្នុងការជួយការពារ និងព្យាបាលជម្ងឺផ្តាសាយ នៅក្នុងរដូវវស្សា ប្រជាជនខ្មែរតែងតែញ៉ាំវាដើម្បីការពារជម្ងឺដង្កាត់ផង។

របៀបធ្វើ៖
១. យកខ្ញីដែលទិញពីផ្សារមកចិតសំបក ហើយហាន់វាជារាងស្តើងៗ
២. ហាន់សាច់ជ្រូកស្តើងៗ ដើម្បីងាយស្រួលឆាអោយឆាប់ផុយ​
៣. ឆាសាច់ជ្រូកជាមួយគ្រឿងដែលបានផ្សំសម្រាប់ឆាទុកក្នុងចានមួយឡែកសិន
៤. បន្ទាប់មកយកខ្ញីបំពងជាមួយនឹងខ្លាញ់
៥. យកខ្ញីដែលបំពងហើយ ឆាច្របល់ចូលជាមួយនឹងសាច់ជ្រូក រួចដួសដាក់ចាន
៦. ហាន់ស្លឹកខ្ទឹមអោយល្អិត ដាក់រោយពីលើឆាខ្ញីសាច់ជ្រូកដែលបានដួសដាក់ក្នុងចាន៕

 From httpcambodia-darithtintin.blogspot.com

ឆាខ្ញីសាច់ជ្រូក(豚肉生姜炒め)

Read more...
មីស្រុះខ្មែរ(カンボジアラーメン)
នេះជាអាហារសំរ៉ន់មួយដែលប្រជាពលរដ្ឋខ្មែរនិយមបរិភោគនៅពេលមានការមមាញឹកខ្លាំងមិនមានពេលច្រើនចំអិនម្ហូប។ វាជាការងាយណាស់ដោយគ្រាន់តែដាំទឹកក្តៅអោយពុះ ហើយដាក់មីស្រុះចូលប្រហែលជា៣០វិនាទី​បន្ទាប់មកដាក់គ្រឿងបន្ថែមផ្ទាប់ពីលើតាមអ្វីដែលអ្នកចង់ញ៉ាំជាការស្រេច៕ សម្រាប់អ្វីដែលបានផ្ទាប់ខាងលើ​នេះមានពងទាចៀនជ័រភ្នៅ១ ខ្ទឹមជ្រក់៤,៥មើម ជ្រក់បង្គា ជ្រក់ត្រកួន៕

ញាំគ្រឿងក្នុងជ្រូកជាមួយក្រអៅឈូក(豚内臓&蓮根サラダ)
ម្ហូបនេះមានរសជាតិជូរហឹរបន្តិច។ ប៉ុន្តែសម្បូរទៅដោយវីតាមីនព្រោះមាន បន្លែនិងជាតិវីតាមីនក្នុងសាច់ជ្រូកឬគ្រឿងក្នុងជ្រូកច្រើ។ ម្ហូបញាំនេះញ៉ាំជាមួយនឹងសណ្តែកដីកាន់តែមានរសជាតិថែមមួយកម្រិត។​

ឆាតៅហ៊ូសាច់ជ្រូកសណ្តែកបណ្តុះស្លឹកកញ្ឆាយ (萌やし&豆腐炒め)
នេះជាឆាតៅហ៊ូមួយដែលជនជាតិខ្មែរកាត់ចិននិយមបរិភោគក្នុងរដូវភ្លៀងធ្លាក់។ ម្ហូបនេះមានតៅហ៊ូ​ស្វិត(ភាសាសាមញ្ញថា តៅគ័រ) បំពង សណ្តែកបណ្តុះ ស្លឹកកញ្ឆាយ និងសាច់ជ្រូកលាយខ្លាញ់។ ម្ហូបនេះ​សម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ព្រោះតៅហ៊ូ ផលិតពីសណ្តែកសៀង ដែលជាធញ្ញជាតិមួយ​សម្បូរជាតិប្រូតេអ៊ីន និងសាច់ជ្រូក ក៏សម្បូរជាតិប្រូតេអ៊ីនដែរ។ សម្រាប់អ្នកដែលអស់កម្លាំង ពេល​ពិសារម្ហូបនេះរួច ធ្វើអោយរាងកាយមានកម្លាំងឡើងវិញជាធម្មតា។

វិធីធ្វើ៖
១, ដំបូងបំពងតៅគ័រទុកជាមុនសិន
២, ឆាសាច់លាយជាមួយគ្រឿងអំបិល ស្ករ ម្រេច ទៅតាមរសមាត់របស់អ្នក
៣, ឆាតៅគ័រដែលបានបំពង ជាមួយនឹងសាច់ដែលបានឆានោះអោយចូលជាតិគ្នា
៤, ចុងបញ្ចប់ដាក់ស្លឹកកញ្ឆាយចូល មួយស្របក់ រូចដួសដាក់ចានជាការស្រេច។

ឆាតៅហ៊ូសណ្តែកបណ្តុះ (萌やし&豆腐炒め)

ភ្លាសាច់គោ(生牛肉&野菜サラダ)
នេះជាម្ហូបមួយដែលសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់។ ជួយផ្តល់នូវថាមពលដល់រាងកាយបានយ៉ាងច្រើន។ ជាពិសេសអ្នកដែលធ្វើការប្រើប្រាស់កម្លាំងខ្លាំង។ របៀបធ្វើភ្លានេះងាយស្រួលទេ។ ដំបូងគឺយើងត្រុវទិញ​សាច់​គោណាស់ដែលផុយងាយស្រួលញ៉ាំដូចជាសាច់ច្រឡកជាដើម។ យកសាច់គោហាន់អោយស្តើងៗរួចក្លាសសេ​ក្នុងទូទឹកកកទុក។ រៀបចំបន្លែ(ម្ទេសប្លោក ការ៉ុត ស្ពៃក្តោប ជីអង្កាម ជីរណា ជីក្រហម)។ បន្ទាប់មក បុកសណ្តែក​ដីតិចៗ មិនអោយម៉ត់ខ្លាំង រួចយកទៅរោយពីលើបន្លែនោះ។ បន្ទាប់មកទៀតយកសាច់ដែលហាន់ហើយនោះ​ មកដាក់ចូលលាយច្របល់ចូលគ្នា រហូតដល់ចូលជាតិគ្នាសព្វហើយ ទើបច្របាច់ក្រូចឆ្មារចូលអោយមានរសជាតិ​ជូរល្មមនឹងមាត់របស់អ្នក។ (អំបិល ស្ករ ប៊ីចេង គឺលាយទៅតាមមាត់របស់អ្នកហូប)។ ពេលលាយហើយ យក​ក្លាសសេប្រហែលជា១០នាទីសិន នៅពេលញ៉ាំនឹងមានអារម្មណ៍ថា ឆ្ងាញ់ជាងធ្វើភ្លាមញ៉ាំភ្លាម។ សូមសាកល្បង!

ទឹកត្រីផ្អែមជាមួយត្រីរ៉ស់
ក្នុងម្ហូបខ្មែរ ភាគច្រើនគឺសម្បូរទៅដោយបន្លែជាច្រើន ដូចជា ត្រកួន ត្រយ៉ូងចេក ស្ពៃ ឆៃថាវ ការ៉ុត ត្រសក់ សណ្តែកកួរ សណ្តែកបណ្តុះ សណ្តែកបារាំង សាឡាត់ ជី ។ល៕

លើកនេះខ្ញុំសូមលើកយក ម្ហូបមួយមុខដែលសម្បូរទៅដោយបន្លែ ហើយងាយស្រួលធ្វើ មកបង្ហាញ។ ម្ហូបនេះ​មានឈ្មោះថា ទឹកត្រីផ្អែម។ ទឹកត្រីផ្អែមនេះ គេច្រើនប្រើសាច់ជ្រូក និងសាច់ត្រី។ ក្នុងនេះដែលខ្ញុំសូមនិយាយ​តែ​ទឹកត្រីផ្អែមដែលធ្វើជាមួយសាច់ត្រីតែប៉ុណ្ណោះ។ ដំបូងយកត្រីទៅចំហុយក្នុងឆ្នាំងដោយដាក់គ្រឿងដូចជា មើមខ្ទឹមស ស្លឹកក្រូចសើច អំបិលបន្តិច​ ស្ករបន្តិច ប៊ីចេងបន្តិច។ បន្ទាប់មកបន្លែដែលត្រូវញ៉ាំជាមួយ មានដូចជា សណ្តែកបណ្តុះ សាឡាត់ ត្រសក់ និងជី(ជីក្រហម ជីអង្កាម ជីពងទាកូនជាដើម ទៅតាមចំណូល)។ លាងបន្លែ​ទាំងនេះអោយស្អាត ហើយយកក្លាសសេទុក។ បន្ទាប់មកទៀត រៀបចំធ្វើទឹកត្រីផ្អែម ដោយដំបូង ត្រូវបុកសណ្តែ​កដី អោយបែកតូចៗសិន(តែមិនត្រូវអោយម៉ត់ទេ)។ បន្ទាប់មក យកសណ្តែកដែលបុកហើយនោះ លាយជាមួយ​ទឹកត្រីបន្តិច ដាក់ស្ករបន្តិចចូល ហាន់ម្ទេសដាក់ ចាក់ទឹកក្តៅចូលបន្តិច ច្របាច់ក្រូចឆ្មារអោយជូរបន្តិច។ ធ្វើដូច​នេះទៅតាមរសមាត់របស់អ្នក។ ជាចុងបញ្ចប់យកត្រីដែលចំហុយរួចដាក់លើតុ យកបន្លែដែលក្លាសសេចេញ និងយកទឹកត្រីផ្អែមដែលលាយហើយមកញ៉ាំជាការសេ្រច។ អ្នកខ្លះគេញ៉ាំជាមួយណែមមូល ឯអ្នកខ្លះគេញ៉ាំជា​មួយបាយ។ សូមសាកល្បងមើល!!

ទឹកត្រីផ្អែម(蒸し川魚)

ស្ងោរស្ពៃហាង(ឬស្ពៃខៀវ)
ជនជាតិខ្មែរជាពិសេសខ្មែរកាត់ចិនចូលចិត្តហុតទឹកស្ងោរស្ពៃណាស់បន្ទាប់ពីបាយរួច។ ការហុតទឹកស្ងោរ​ស្ពៃនេះវាធ្វើអោយខ្លួនរបស់យើងមានភាពត្រជាក់មានសុខ​ភាពល្អនិងថែមទាំងជួយបន្ទន់លាមករបស់យើងថែម​ទៀតផង។សម្រាប់អ្នកដែលអង្គុយធ្វើការងារយូរគួរតែ​ពិសារស្ងោរស្ពៃបែបនេះអោយបានរាល់ថ្ងៃក្រោយពេល​បាយហើយ។

តាមចំណេះដឹងដែលបានរៀនពីគ្រូពេទ្យខ្ញុំសូមណែនាំ​ខ្លះៗអំពីគុណប្រយោជន៍របស់ស្ពៃមួយចំនួន៖

១. ស្ពៃហាង(ឬស្ពៃខៀវ) មិនត្រឹមតែជួយបន្ទន់លាមក​ប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយជាតិកាល់ស្យូម​ច្រើនជាងស្ពៃផ្សេងទៀតផង។

២. ស្ពៃចង្កឹះ(ឬស្ពៃថៃស៊ីម) ជាបន្លែមួយដែលសម្បូរទៅដោយសារធាតុសសៃ។ ដូច្នេះ វាជួយបន្ទន់លាមកបាន​ល្អ​ជាងស្ពៃផ្សេងៗទៀត។

ស្ងោរកូនស្ពៃហាង(ឬស្ពៃខៀវ)