ត្រីបំពង




     ត្រីបំពងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុងទីក្រុងរឺជនបទ និងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។តើត្រីបំពងដែល ជនជាតិខ្មែរចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?

គ្រឿងផ្សំមានដួចជា៖

   ត្រីក្រហម     ខ្ទឹមជ្រក់     ខ្ញី     ម្សៅឆា     ខ្ទឹមស      ទឹកខ្មេះ     ទឹកត្រី    ស្ករ      សាឡាដ      ខ្លាញ ឬប្រេងសណ្តែក 
ចំពោះរបៀបធ្វើ៖
     ដំបូងយកខ្ទឹមជ្រក់មកហាន់អោយល្អិតខ្ញីកោស ហាន់ជាសរសៃឆ្មារៗខ្ទឹមចិញ្រ្ចាំអោយល្អិតត្រីក្រហមត្រូវកោសស្រការរួចហូតៗ ចំខ្នងរួចយកទៅប្រលាក់ជាមួយម្សៅឆាអោយសព្វ។បន្ទាប់មក យកសាឡាដលាងទឹកអោយស្អាតហាន់ខ្លីល្មមដាក់ចានសំប៉ែត ។ រួចយកខ្ទះដាក់ខ្លាញ់អោយច្រើនបន្តិច ទុកអោយក្តៅរួចយកត្រីបំពងអោយឡើងក្រហមក្រៀមល្អទើបស្រង់ត្រីដាក់ចានសាឡាដ។  យកខ្ទះថ្មីដាក់ខ្លាញ់អោយក្តៅចាក់ខ្ទឹមចិញ្រ្ចាំចូលឆាអោយឈ្ងុយ រួចដាក់ ខ្ទឹមជ្រក់ ខ្ញី ទឹកត្រី ស្ករ ទឹកខ្មេះ ចាក់ទឹកបន្តិច ទុកអោយពុះយូរបន្តិចភ្លក្សមើលអោយដឹងជូរប្រៃស្មើរគ្នា រួចដួសស្រោចពីលើត្រីបំពងជាកាស្រេច។
Tags :

Post a Comment