ថែទាំបេតុង

ថែទាំបេតុង

១. ថែទាំបេតុង
ការកករឹងរបស់បេតុង គឺ កើតឡើងដោយប្រតិកម្មរវាងស៊ីម៉ង់ត៍ និង ទឹកក្នុងដុំបេតុង។ ថែទាំបេតុង ដែលទើបចាក់ គឺបង្កើតលក្ខណ្ឌល្អ ឲ្យការចងសម្ព័ន្ធរបស់បេតុង។

ថែទាំបេតុង មានទិសដៅ
  • មិនឲ្យទឹកខាងក្រៅជ្រាបចូលបេតុងដែលទើបចាក់ 
  • មិនឲ្យបាត់បង់ទឹកលើផ្ទៃ 
  • មិនឲ្យបន្ទុក​ប្រតិកម្មពេលបេតុងមិនទាន់រងកំលាំងបាន 
  • មិនឲ្យបង្ករញ័រ ដែលធ្វើឲ្យរលុងសរសៃដែក។ 
បេតុងទើបចាក់ហើយត្រូវបាំងមិនឲ្យរងឥទ្ធិពលភ្លៀង កំដៅ និង ត្រូវរក្សាសំណើម​ ជាប់លាប់។​ រដូវ ក្តៅ ឬ ស្ងួត ពេលចាក់បេតុង ហើយត្រូវស្រោចទឹកភ្លាម លើផ្ទៃគ្រឿងបង្គុំ មួយស្រទាប់ រក្សា សំណើម ដូចជាបាវ អាចម៌រណា ជញ្ជាំង ចំបើង ខ្សាច់ ឬ បាវស៊ីម៉ង់ត៍។
ចំពោះបេតុងប្រើស៊ីម៉ង់ត៍ ប៉ក់លែន ត្រូវរក្សាសំណើមតិចបំផុត គឺ ៧ ថ្ងៃ ៧ យប់។ បើប្រើស៊ីម៉ង់ត៍ អុកស៊ីត អាលុយមីញ៉ូម គឺរក្សាសំណើម ៣ថ្ងៃ ៣យប់។ ពីរ ថ្ងៃដំបូងរាល់ ២ ម៉ោងត្រូវស្រោចទឹក ឲ្យបានម្តង។ លើកដំបូង ក្រោយពេលចាក់ទឹកបេតុងបានពី ៤ -៧ម៉ោង។ ប៉ុន្មានថ្ងៃក្រោយមក ប្រមាណ​៣-១០ម៉ោងស្រោចមួយដង អាស្រ័យដោយសីតុណ្ហភាព (សីតុណ្ហភាពកើន កាន់តែ ស្រោចច្រើន សីតុណ្ហភាពកាន់តែទាបកាន់តែស្រោចតិច)។ ការងារ​ជាន់លើបេតុង គ្រាន់តែ អនុញ្ញាត ពេលបេតុង សំរេចបាន ២៤ គគ/សម២ (រដូវប្រាំង ១-២ ថ្ងៃ, រដូវសើម ៣ថ្ងៃ)។ បើថែទាំបេតុង មិនល្អ នឹងកើតឡើងបាតុភូតស ផ្ទៃ កំរិតរឹងមាំខ្សោយណាស់បើធៀប កំរិតរឹងមាំ គណនា ឬ ប្រេះបែកក្រឡា។

Tags :

Post a Comment