បាយឆា

 

គ្រឿងផ្សំ

បាយឆា ពងទា សាច់ក្រក ខ្ទឹមបារាំង ខ្ទឹមស ទឹកប៉េងប៉ោះ ស្លឹកខ្ទឹម អំបិល ស្ករ ម្សៅស៊ុប ។

វិធីធ្វើ

១-បាយច្របាច់ឲ្យបែក សាច់ក្រក ខ្ទឹមបារាំង ហាន់គ្រាប់ ជ្រុងប៉ុនកូនដៃ ។
២-យកខ្ទះដាក់ខ្លាញ់ឲ្យក្ដៅ ដាក់ខ្ទឹមសឲ្យឈ្ងុយ កុំឲ្យខ្លោច ដាក់ខ្ទឹមបារាំងនិងសាច់ក្រកចូល ឆាមួយភ្លែត ដាក់បាយចូល ដាក់អំបិល ម្សៅស៊ុប ទឹកប៉េងប៉ោះ ត្រឡប់ចុះឡើង គោះពងទាមួយចូល ឆាមួយភ្លែត ភ្លក់មើលឲ្យល្មមដួសដាក់ចាន រោយស្លឹកខ្ទឹមពីលើជាការស្រេច ។
Tags :

Post a Comment