គុយទាវប្រហិតសាច់គោ


គ្រឿងផ្សំ៖
  • ទឹកស៊ុបគោ 500ml
  • ប្រហិតសាច់គោ 12-14គ្រាប់
  • គុយទាវស្រស់សរសៃធំ 1ដៃតូច
  • សណ្តែកបណ្តុះ 1ដៃតូច
  • ខ្ទឹមស 1ស្លាបព្រាតែ
  • ទឹកត្រី ½ ស្លាបព្រាបាយ
  • ខ្ទឹមសបំពង ½ ស្លាបព្រាតែ
  • សាច់ពៅប្រៃចិន 1ស្លាបព្រាតែ
  • ស្លឹកខ្ទឹម 1ស្លាព្រាបាយ
  • សាឡាដ ឥតកំណត់
  • គ្រឿងផ្សំរសជាតិ ¾ ស្លាបព្រាតែ
  • ស្ករស ½ ស្លាបព្រាតែ
  • អំបិល ¾ ស្លាបព្រាតែ
ទឹកជ្រលក់៖
  • ប្រេងឆា 1ស្លាបព្រាបាយ
  • ការីក្រហម 1ស្លាបព្រាបាយ
  • ខ្ទឹមស (ហាន់ល្អិតៗ) ឥតកំនត់
  • ទឹក 1ស្លាបព្រាបាយ
  • ស្ករស 1/6 ស្លាបព្រាតែ
  • គ្រឿងផ្សំរសជាតិ ឥតកំនត់
  • ទឹកត្រី ឥតកំនត់
  • ក្រូចឆ្មា ឥតកំនត់
វិធីធ្វើ៖
  1. ទឹកស៊ុបយកទៅដាំឲ្យក្តៅហើយដាក់ប្រហិតសាច់គោចូលដាំរយៈពេល 4-5នាទី។
  2. គុយទាវស្រស់យកទៅត្រាំទឹករយៈពេល 1ម៉ោង។ បន្ទាប់មកយកទៅស្រុះទឹកក្តៅជាមួយ សណ្តែកបណ្តុះរយៈ 1នាទី។ ចាក់ដាក់ចានហើយយកខ្ទឹមបំពងមកលាប។ បន្ទាប់មកដាក់ គ្រឿងផ្សំរបស់ A ចូលទាំងអស់។
  3. ដួសទឹកស៊ុបរបស់ទីមួយចាក់ចូលក្នុងចានគុយទាវ ដោយរៀបស្លឹកសាលាដពីចំហៀងចាន។
  4. ការធ្វើទឹកជ្រលក់ដំបូងដាំខ្លាញ់ឲ្យក្តៅ ចាក់ម្សៅការីក្រហមចូល ព្រមទាំងដាក់ខ្ទឹមស្ករសទឹក គ្រឿងផ្សំរសជាតិចូលជាមួយគ្នា ដាំរយៈពេល 3នាទី។ បន្ទាប់មកដួសដាក់កូនចានទឹកជ្រលក់ មួយ។ ចិតក្រូចឆ្មា និងចាក់ទឹកត្រីដាក់ក្នុងកូនចានមួយផ្សេងៗគ្នា។
  5. នៅពេលទទួលទានគេច្របាច់ក្រូចឆ្មា និងជ្រលក់សាច់ជាមួយទឹកជ្រលក់នោះ។
Tags :

Post a Comment