ទឹកស៊ុបមាន់ (Chicken Stock/Broth)

គ្រឿងផ្សំ ៖
  1. ឆ្អឹងមាន់ ឬ សាច់មាន់ ( Chicken / bone ) : 250-300 ក្រាម
  2. គីនឆាយ ( Celery ) : 1 ធាង
  3. ការ៉ុត ( Carrot ) : 1 មើម
  4. ខ្ទឹមបារាំង ( Onion ) : 1 មើម
  5. អំបិល ( Salt ) : 1 ស.ក
  6. ម្រេចខ្មៅ ( Black pepper ) : 10 គ្រាប់
  7. វ៉ាន់ស៊ុយបារាំង ( Parsley ) : 3-4 ធាង
  8. ស្លឹកបេលីវ ( Bay leave ) : 2 សន្លឹក (ប្រើដូចស្លឹកក្រូចសើច)
  9. ខ្ទឹមស ( Clove garlic ) : 2 កម្ពឹស
  10. ទឹក ( Water ) : 2 លីត្រ

វិធីធ្វើ ៖
  • មាន់លាងទឹកអោយស្អាត យកទៅស្រុស 3-4 នាទី រួចស្រង់មាន់​ យកទៅលាង​ ម្ដងទៀត អោយស្អាត ដើម្បីអោយអស់ក្អែល (ជាតិខ្លាញ់ និង ឈាម) 
  • ដាក់ក្នុងឆ្នាំងជាមួយបន្លែទាំងអស់ ចាក់ទឹកចូល រម្ងាស់រយៈពេល 3 ម៉ោង (មាន់ធម្មតា)។ តែសម្រាប់មាន់ស៊ុប (ចាស់ហើយស្វិត) ត្រូវប្រើរយៈពេល 5-6 ម៉ោង (មាន់កាន់តែស្វិត ស្ងោរកាន់តែយូរ គឺកាន់តែឆ្ងាញ់) ។ 
សូមចងចាំថា មិនមែនឆ្ងាញ់សាច់មាន់ទេ តែទឹកស៊ុបឆ្ងាញ់។

អត្ថបទនេះ ៖​ដកស្រង់ចេញពីគេហទំព័រលោក ឆឹង វណ្ណៈ
Tags :

Post a Comment