ទឹកស៊ុបបង្គា ( Prawn Stock )

គ្រឿងផ្សំ
  1. ក្បាលបង្គា ( Prawn head )             :    1 គក
  2. ខ្ទឹមខ្យល់ ( Leek )                           :   200 ក្រ
  3. គីនឆាយ ( Celery )                        :   200 ក្រ
  4. ការ៉ុត ( Carrot )                               :   1-2 មើម
  5. ខ្ទឹមបារាំង ( Onion )                  ​      :   1មើម
  6. ខ្ទឹមស ( Clove garlic )                     :   5 កម្ពឹស
  7. ស្រាស ( White wine )                     :   2 ស.ប
  8. ម្រេចខ្មៅ ( Black pepper )               :   2 គ្រាប់
  9. ស្លឹកបេលីវ ( Bay leave )                  :   3 សន្លឹក (ប្រើដូចស្លឹកក្រូចសើច)
  10. ទឹកប៉េបប៉ោះខាប់ ( Tomato paste ) ​:   300 ករ
  11. ទឹក ( Water ) ​​                                    :   2 លីត្រ



វិធីធ្វើ
  • ក្បាលបង្គាលាងទឹកអោយស្អាតទុកមួយអន្លើ
  • ចាក់ប្រេងលីង ខ្ទឹមខ្យល់, គីនឆាយ, ការ៉ុត, ខ្ទឹមបារាំង, ខ្ទឹមស លីងអោយឈ្ងុយ​រហូតឡើងពណ៌ត្នោត 
  • រួចដាក់ក្បាលបង្គាចូល 
  • ចាក់ស្រាស ទឹកប៉េងប៉ោះខាប់ ច្របល់ឬកូរអោយសព្វ 
  • រួចហើយចាក់ទឹកចូល 
  • ដាក់ស្លឹកបេលីវ និងគ្រាប់ម្រេចខ្មៅ 
  • ចំអិនរយៈពេល 30-45 នាទី ជាការស្រេច
  • ច្រោះយកទឹកស៊ុបទុកប្រើ 
  • ចំណែកកាក ចោលកុំស្ដាយ ( ស៊ុបនេះ ប្រើជាមួយគ្រឿងសមុទ្រទាំងអស់ ) ។ 

អត្ថបទនេះ ៖​ដកស្រង់ចេញពីគេហទំព័រលោក ឆឹង វណ្ណៈ
Tags :

Post a Comment