បាយ​ឆា​មាន់​រមៀត


គ្រឿងផ្សំ ៖
  1. ប្រេង​ឆា ១ សប
  2. ភ្លៅ​មាន់ ១ ភ្លៅ (សាច់​ទ្រូង​ក៏​បាន)
  3. ម្សៅ​រមៀត (ឬ រមៀត​បុក)
  4. ទឹក​ស៊ុប ១ វែក
  5. ខ្ញី ចិញ្ច្រាំ
  6. ខ្ទឹម​ស ក្រហម ចិញ្ច្រាំ
  7. ស្ករស
  8. ស៊ុប​ខ្នរ
  9. អំបិល បន្តិច
  10. បាយ ១ ចាន​ចង្កឹះ

វិធី​ធ្វើ ៖
  • ម្សៅ​រមៀត លាយ​ជា​មួយ​ទឹក​ស៊ុប ដើម្បី​ទុក ឆា​សាច់ និង បាយ
  • ភ្លៅ​មាន់​លាង​ទឹក​ឲ្យ​ស្អាត រួច​ស្ងោរ​ឲ្យ​ឆ្អិន​ល្អ ទុក​មួយ​អន្លើ
  • ដាក់ប្រេង​ឆា​ដាំ​ឲ្យ​ក្ដៅ 
  • លីង ខ្ញី ខ្ទឹមស និងក្រហម​ចិញ្ច្រាំ​ឲ្យ​ឈ្ងុយ​សិន 
  • ដាក់​ម្សៅ​រមៀត​ដែល​លាយ​រួច និងគ្រឿង​ទេស កូរ​ឲ្យ​សព្វ
  • ដាក់​ភ្លៅ​មាន់​ចូល​ឆា​ឲ្យ​ឡើង​ពណ៌​រមៀត និង ក្រៀម​បន្តិច​សិន ទើប​ដួស​ភ្លៅ​ទុក 
  • ហើយ​ចាក់បាយ​ចូល​ឆា​ឲ្យ​ឡើង​ពណ៌​រមៀត​ដូច​សាច់ រួច​ដួស​ដាក់​ចាន​ជា​ការ​ស្រេច

អត្ថបទនេះ ៖​ដកស្រង់ចេញពីគេហទំព័រលោក ឆឹង វណ្ណៈ
Tags :

Post a Comment