១. ទទួលស្គាល់នូវតម្រូវការ( need recognition)
មានន័យថាត្រូវស្គាល់ច្បាស់អ្វីជាបញ្ហាប្រឈម និងហេតុផលដែលនាំឲ្យមានបញ្ហា។ ឧទាហរណ៍ថាអ្នកត្រូវការសម្រេចចិត្តទិញកុំព្យូទ័រមួយគ្រឿង ដូច្នេះអ្នកត្រូវរកមូលហេតុដែលនាំឲ្យមានតម្រូវការកុំព្យូទ័រ។ នៅពេលដឹងពីមូលហេតុហើយ ងាយស្រួលក្នុងការសម្រេចចិត្តទិញ ដើម្បីឲ្យសមស្របទៅនឹងតម្រូវការ។២. ស្វែងរកព័ត៌មាន(search information)
បន្ទាប់ពីកំណត់នូវបញ្ហាហើយ ត្រូវស្វែងរកព័ត៌មានក៏ដូចជាដំណោះស្រាយដែរ។ អ្នកអាចស្វែងរកព័ត៌មានតាមប្រភពជាច្រើនតាមដែលអាចធ្វើទៅបាន។ ឧទាហរណ៍បន្ទាប់ពីដឹងខ្លួនថាចង់ទិញកុំព្យូទ័រហើយ អ្នកត្រូវស្វែងរកព័ត៌មានដែលទាក់ទងទៅនឹងកុំព្យូទ័រ តាមរយៈសួរអ្នកដទៃដែលធ្លាប់ប្រើប្រាស់កុំព្យូទ័រ មើលទស្សនាវដ្ដីបច្ចេកវិទ្យា សួរអ្នកជំនាញ ឬវិធីសាស្ត្រផ្សេងជាច្រើនទៀត។
៣. វាយតម្លៃជម្រើស(evaluation of alternative)
ក្រោយពីប្រមូលព័ត៌មានបានហើយ ត្រូវចេះវាយតម្លៃរាល់ជម្រើស ដោយកំណត់នូវចំណុចវិជ្ជមាននិងអវិជ្ជមានរបស់ជម្រើសនិមួយៗ។ ស្របនឹងឧទាហរណ៍ខាងលើ អ្នកត្រូវយកកុំព្យូទ័រឲ្យបានច្រើនម៉ាក ហើយញែកពីគុណសម្បត្តិនិងគុណវិបត្តិរបស់វា។
៤. សម្រេចចិត្ត( decision making)
នៅពេលដែលដឹងពីគុណសម្បត្តិនិងគុណវិបត្តិរបស់ជម្រើសនិមួយៗហើយ នេះជាដំណាក់កាលដែលត្រូវសម្រេចចិត្តយកជម្រើសមួយដែលល្អបំផុត និង ស្របទៅនឹងអ្វីដែលអ្នកចង់បាន។
ទន្ទឹមគ្នានេះដែរ នៅពេលដឹងពីសមត្ថភាពរបស់ម៉ាកកុំព្យូទ័រនិមួយៗហើយ អ្នកត្រូវសម្រេចចិត្តទិញម៉ាកកុំព្យូទ័រមួយ ដែលមានគុណភាពល្អបំផុតនិងសមស្របបំផុតសម្រាប់តម្រូវការរបស់អ្នក។
៥. ក្រោយពេលសម្រេចចិត្ត(post decision making)
បន្ទាប់ពីសម្រេចចិត្តហើយ ត្រូវអង្កេតមើលជម្រើសដែលអ្នកបានអនុវត្ត ថាអ្វីជាគុណវិបត្តិនិងគុណសម្បត្តិ ទុកជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយកុំឲ្យមានការខុសឆ្គង។
Post a Comment