ញាំ​មីសួ រសជាតិ ជូរប្រៃ និងមិន​សូវ​ផ្អែម

គ្រឿងផ្សំ ៖ 

  1. សាច់​ជ្រូក ចិញ្ច្រាំ ២ ខាំ (ស្រុស)
  2. បង្គា​ស្រស់ ៤ គ្រាប់ (ស្រុស) និង បង្គា​ក្រៀម
  3. ផ្សិត​ចំបើង ហាន់​តូច​ៗ (ស្រុស)
  4. មី​សួ ១ ដុំ
  5. ការ៉ុត​ឈូសឮ
  6. ខ្ទឹម​ជ្រក់
  7. ខ្ទឹម​ស​ចិញ្ច្រាំ និង ក្រហម​ហាន់​ស្ដើង​ៗ
  8. គ្រាប់​ស្វាយ​ចន្ទី
  9. ស្លឹក​ខ្ទឹម​ហាន់​ល្អិត​ៗ
  10. គល់ជី​វ៉ាន់ស៊ុយ ចិញ្ច្រាំ
  11. ក្រូចឆ្មារ
  12. ទឹកត្រី 
  13. ស្ករស 
  14. និង ម្សៅ​ស៊ុប​ខ្នរ

វិធី​ធ្វើ
  • សាច់​ជ្រូកចិញ្ជ្រាំ  បង្គា​ស្រស់ និងផ្សិត ស្រុស​ឲ្យ​ឆ្អិន
  • មីសួ​ស្រុស​ហើយ​លាង​ទឹក​ទុក​មួយ​អន្លើសិន
  • លាយ​ទឹកត្រី ៖ ទឹកត្រី ស្ករស ក្រូចឆ្មារ គល់​ជី​វ៉ាន់ស៊ុយ ម្សៅ​ស៊ុប​ខ្នរ និង ខ្ទឹម​ស​ចិញ្ច្រាំ លាយ​គ្នា​ឲ្យ​សព្វ ភ្លក់​ឲ្យ​ល្មម។
  • យក​គ្រឿងផ្សំ​ទាំងអស់ និង សាច់ ច្របល់​ចូល​គ្នា​ជា​ការ​ស្រេច ។
រសជាតិ ជូរប្រៃ និងមិន​សូវ​ផ្អែម ។ 
អាច​ផ្សំ​យក​រសជាតិ​តាម​ចំណូល​ចិត្ត​របស់​អ្នក ។
Tags :

Post a Comment