Home
/
បង្អែម
/
បង្អែម បរទេស
/ នំថងយិប
សូមចុចរួបភាពនេះមើលVIDEO 
គ្រឿងផ្សំ
|
|
| 1-ពងមាន់ គោះយកតែពងក្ឬហម | 3ពង |
| 2-ពងទា គោះយកតែពងក្ឬហម | 3ពង |
| 3-ម្សៅក្សាយ | 1/2ស្លាបព្រាបាយ |
| 4-ម្សៅមី | 1ស្លាបព្រាកាហ្វេ |
| 5-ម្សៅសាគូ | 1ស្លាបព្រាកាហ្វេ |
| 6-ទឹក | 400 មីលីលីត្រ |
| 7-ទឹកក្លិនម្លិះ | 1ស្លាបព្រាកាហ្វេ |
| 8-ស្ករស | 600 ក្រាម |
| 9-ស្លឹកតើយ | 1សន្លឹក |
| 10-ទៀនអប់ | 1ដើម |
| 11-ទឹកស្ករ១ចានដែក ចំណុះ700មីលីលីត្រសំរាប់ត្រាំនំ |
|
|
| វិធីធ្វើ |
|
| 1-ដាំទឹក ដាក់ស្ករស ស្លឹកតើយ ទឹកក្លិនម្លិះចូល មិនត្រូវកូរដាច់ខាត |
| 2-យកម្សៅទាំងបីមុខដាក់ចូលគ្នា រែងយកម្សៅម៉ត់ៗទុកមួយឡែក |
| 3-យកពងមាន់ពងទា វាយឲ្យចូលគ្នា (វាយរយៈពេល5នាទី) ដាក់ម្សៅខាងលើចូលកូរចូលគ្នាឲ្យសព្វល្អ |
| 4-ទឹកស្ករដែលដាំក្នុងខទី1 ត្រូវស្រង់ស្លឹកតើយចេញ ហើយបិតភ្លើងទុកឲ្យទឹកស្ករនៅនឹង ហើយយកស្លាបព្រាដួសពងដែលលាយរួចដាក់ចូលឲ្យពេញខ្ទះ តែប្រយ័ត្នពងជាប់គ្នា បន្ទាប់មកបើកភ្លើង (កំដៅពាក់កណ្តាល) ពេលនំឆ្អិនហើយ ស្រង់នំទៅត្រាំក្នុងទឹកស្ករ (ដែលត្រៀមទុកក្នុងចានដែកចំណុះ700មីលីលីត្រ) រហូតដល់នំត្រជាក់ល្អ រួចចាប់ជីបដាក់ក្នុងពែង (ដូចក្នុងរូប) បន្ទាប់មកយកទៅអប់នឹងផ្សែងទៀន10នាទីជាការស្រេច។ |
|
|
| INGREDIENT |
|
| 1. 3 Yolks Eggs |
|
| 2. 3 Duck Egg Yolks |
|
| 3. 1/2 Tbsp. Rice Flour |
|
| 4. 1 Tsp. Tapioca Flour |
|
| 5. 1 Tsp. Arrowroot Flour (Ground Arrowroot) |
| 6. 400 ml Water |
|
| 7. Jasmine Scent |
|
| 8. 600 grams Sugar |
|
| 9. 1 Pandan Leaf |
|
| 10. 1 Piece Fragrant Candle |
|
| 11. 1 Cup Syrup (700 ml) |
|
|
|
| HOW TO COOK |
|
| 1. Boil water, sugar, pandan leave, jusmine scent together in a brass pan. Use high heat and do not stirring. |
| 2. Mix3 kinds of flour together. Sift with a sieve then set aside. |
| 3. Beat up yolks about 5 minutes, add the flour into the egg and mix to combine. |
| 4. Drop out pandan leave. Turn off the gass. Drop the mixture into the pan. Be careful not let it stick together. Then use medium heat to cook on both sides. |
| 5. Set aside in the syrup bowl to cool. Ladle up to crimping and place in a bowl. Fire up the candle until have the smoke then blow it out. Bake together with Thong Yib. Close the lid and boil for 10 minutes. Ready to serve. |
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ Food travelបកប្រែដោយ៖ សូ ពិសិដ្ឋ
Tags :
បង្អែម
បង្អែម បរទេស
You might also like:
Post a Comment