z
ស្វាគមន៍មកកាន់ទំព័រវ៉េបសាយរបស់យើងខ្ញុំ

ទឹកស៊ុបមាន់ (Chicken Stock/Broth)

គ្រឿងផ្សំ ៖
  1. ឆ្អឹងមាន់ ឬ សាច់មាន់ ( Chicken / bone ) : 250-300 ក្រាម
  2. គីនឆាយ ( Celery ) : 1 ធាង
  3. ការ៉ុត ( Carrot ) : 1 មើម
  4. ខ្ទឹមបារាំង ( Onion ) : 1 មើម
  5. អំបិល ( Salt ) : 1 ស.ក
  6. ម្រេចខ្មៅ ( Black pepper ) : 10 គ្រាប់
  7. វ៉ាន់ស៊ុយបារាំង ( Parsley ) : 3-4 ធាង
  8. ស្លឹកបេលីវ ( Bay leave ) : 2 សន្លឹក (ប្រើដូចស្លឹកក្រូចសើច)
  9. ខ្ទឹមស ( Clove garlic ) : 2 កម្ពឹស
  10. ទឹក ( Water ) : 2 លីត្រ

វិធីធ្វើ ៖
  • មាន់លាងទឹកអោយស្អាត យកទៅស្រុស 3-4 នាទី រួចស្រង់មាន់​ យកទៅលាង​ ម្ដងទៀត អោយស្អាត ដើម្បីអោយអស់ក្អែល (ជាតិខ្លាញ់ និង ឈាម) 
  • ដាក់ក្នុងឆ្នាំងជាមួយបន្លែទាំងអស់ ចាក់ទឹកចូល រម្ងាស់រយៈពេល 3 ម៉ោង (មាន់ធម្មតា)។ តែសម្រាប់មាន់ស៊ុប (ចាស់ហើយស្វិត) ត្រូវប្រើរយៈពេល 5-6 ម៉ោង (មាន់កាន់តែស្វិត ស្ងោរកាន់តែយូរ គឺកាន់តែឆ្ងាញ់) ។ 
សូមចងចាំថា មិនមែនឆ្ងាញ់សាច់មាន់ទេ តែទឹកស៊ុបឆ្ងាញ់។

អត្ថបទនេះ ៖​ដកស្រង់ចេញពីគេហទំព័រលោក ឆឹង វណ្ណៈ

Tags :
Read more...

Amok, a popular Khmer dish

អាម៉ុកត្រី គឺជាមុខម្ហូបដែលគ្រួសារខ្មែរយើង និយមធ្វើសម្រាប់បរិភោគក្នុងគ្រួសារ ទទួលភ្ញៀវ បន្តិចបន្តួច ឬក្នុងពិធីបុណ្យផ្សេងៗ។
គ្រឿងផ្សំ
  • ត្រីរ៉ស់ ត្រីឆ្ដោរ ១គីឡូក្រាម
  • ដូងទុំ ១
  • ម្ទេសប្លោកក្រៀម ៥ផ្លែ
  • ម្ទេសប្លោកទុំស្រស់ ៥ផ្លែ
  • គល់ស្លឹកគ្រៃ ៥គល់
  • រំដេង ល្មៀត ១ចំណិតប៉ុនមេដៃ
  • ខ្ទឹមស ១០កំពឹស
  • ម្សៅស៊ុប ១ភាគ២ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • សណ្ដែកដី ១០ក្រាម
  • ស៊ុតទា ២គ្រាប់
  • សម្បកក្រូចសើច ១ចំណិត
  • ស្លឹកចេកណាំវ៉ាសម្រាប់ខ្ចប់ ៥ធាង
  • ខ្ជាយ ១មើម
  • ខ្ទឹមក្រហម ៥កំពឹស
  • កាពិ ឬ[[ប្រហុក]សាច់ ២ក្រាម
  • ស្ករត្នោត ១ស្លាបព្រាបាយ
  • អំបិល ១ភាគ២ស្លាបព្រាបាយ
  • ស្លឹកក្រូចសើច ១០សន្លឹក
  • ស្លឹក ឬស្លឹកកន្ទួត ១០ត្រួយ ឬច្រើនជាងនេះតាមចូលចិត្ត។
វិធីធ្វើ
  • ត្រីរ៉ស់ ត្រីឆ្ដោរ យកស្រកាចេញឲ្យស្អាត កាត់កន្ទុយ ចៀរព្រុយពោះ និងខ្នងចេញ ហើយកោសលាងទឹកឲ្យស្អាត កាត់ក្បាលចេញទុកមួយអន្លើ។ ក្បាលពុះជាពីរឆ្កឹះយកស្បែកក្រអូមលើចេញ លាងឲ្យស្អាត។ បើធំពេក អាចកាត់ជាដុំតូចៗល្មម។ ខ្លួនត្រី សើយយកឆ្អឹងខ្នងចេញ ហាន់ជាបន្ទះស្ដើងល្មម។
  • គល់ស្លឹកគ្រៃហាន់ស្ដើង ម្ទេសប្លោកក្រៀម ខ្ទឹមស ខ្ទឹមក្រហម រំដេង ខ្ជាយ ល្មៀត សម្បកក្រូចសើច អំបិល បុកបញ្ចូលគ្នាឲ្យម៉ដ្ឋ ប្រហុកចិញ្ច្រាំឲ្យម៉ដ្ឋ ឬកាពិដាក់បុកជាមួយគ្រឿង។ សណ្ដែកដីលីងបុកឲ្យល្អិត។
  • ស្លឹកក្រូចសើច ហូតទ្រនុងចោល លាងទឹកឲ្យស្អាត ហាន់ជាសរសៃល្អិតៗ។
  • ដូងទុំ កោសពូតយកខ្ទិះដើមទុកដោយឡែក និងទឹកខ្ទិះទី២ ទុកដោយឡែក។
  • យកខ្ទិះដូងទី១ ពាក់កណ្ដាលបង់អំបិលបន្តិច(កុំឲ្យប្រៃ)។
  • ដាក់សាច់ត្រី គ្រឿង សណ្ដែកដី កាពិ ប្រហុក ពងទា ទឹកខ្ទិះទីមួយដែលនៅសល់ ទឹកត្រី ស្ករ ម្សៅស៊ុប លាយច្របល់ចូលគ្នាកូរឲ្យសព្វ ចាក់ទឹកខ្ទិះទី២ចូល(ប្រយ័ត្នកុំឲ្យរាវពេក) បន្តកូរឲ្យទាល់តែឡើងខាប់ប្រហែល៣០នាទី ទុកមួយអន្លើសិន។
  • ស្លឹក កាត់ទ្រនុងចេញ ឬស្លឹកកន្ទួតលាងទឹកឲ្យស្អាត ដាក់ទ្រាប់បាតកន្ទោងច្រើន ឬតិចតាមចំណូលចិត្ត។ ដួសត្រីដែលកូរគ្រឿង រួចដាក់ក្នុងកន្ទោង(ឲ្យស្មើសាច់ស្មើគ្រឿង) ដួសទឹកខ្ទិះដើមចាក់ពីលើបន្តិច រោយស្លឹកក្រូចសើចដាក់ចំហុយឲ្យឆ្អិន(១៥ ឬ២០នាទី តាមទំហំតូចឬធំ)។
របៀបធ្វើកន្ទោង
ស្លឹកចេកហែកកាត់រាងការេ(០,១៧ម៉ែត X ,១៧ម៉ែត) ដាក់ត្រួតគ្នាពីរជាន់(ផ្កាប់មួយ ផ្ងារមួយ) ចាប់ចំពាក់កណ្ដាលនៃជ្រុងនីមួយៗ កួច ខ្ទាស់ លៃមើលឲ្យបាតកន្ទោងស្មើល្អ។ ចៀរមាត់កន្ទោង ឲ្យស្អាតតាមចំណូលចិត្ត៕

អត្ថបទនេះដកស្រង់ចេញពីគេហទំព័រវីគីភេឌា

អាម៉ុកត្រី (Amok, a popular Khmer dish)

ទាសរអាំងទឹកឃ្មុំ
គ្រឿងផ្សំ
  1. ទាកាប់ធំល្មម
  2. អំបិល​ 
  3. ទឹកត្រី 
  4. ស្ករខ្មែរ 
  5. រំដេង 
  6. ឬសជី 
  7. ម្រេច​ 
  8. ស្ករស​ 
  9. ប្រេងសណ្តែក​ (ទឹកឃ្មុំបើមាន)
  10. សាលាដ៍​ 
  11. ក្រូចឆ្មារ

វិធីធ្វើ
  • ចាក់អំបិល ទឹកត្រី​ ស្ករខ្មែរ ដំ​រំដេង ហាន់ឬសជីដាក់​ ម្រេច លាយជាមួយទាកាប់ ផ្អាប់ប្រហែល១៥នាទីសឹមយកទៅអាំង។
  • ប្រេងសណ្តែកលាយជាមួយស្ករខ្មែរ​ (ទឹកឃ្មុំបើមាន) ទុកលាប​ពីលើទាសរដែលកំពុងអាំង (​ដាក់ភ្លើងល្មមៗបានហើយ)​ រាល់ពេលប្រែគឺត្រូវលាបម្តង។
  • ទឹកជ្រក់:  អំបិល ស្ករស ម្រេច ដាក់ទឹកក្រូចឆ្មារចូលជាកាស្រេច។
  • សាច់ឆ្អិន រៀបសាលាដ៍ដាក់ចាន កាប់សាច់ទាដាក់ចាន ជាការស្រេច។

អត្ថបទនេះ: ដកស្រង់ចេញពីគេហទំព័រCamdelicious.Wordpress

ទាអាំងទឹកឃ្មុំ

ជ្រក់
រូបភាពដកស្រង់

ជ្រក់បែបខ្មែរ

គ្រឿងផ្សំ
      1.  ​​   បន្លែមាន 
  1.     ត្រសក់ 
  2.     ការ៉ត់ 
  3.     ឆៃថាវ 
  4.     ខ្ញី 
  5.     មឺមខ្ទឹម 
  6.     ក្រូចឆ្មា
  7.     អំបិល 
  8.     ស្ករស

វិធីធ្វើ
  • បន្លែលាងទឹកអោយស្អាត 
  • ត្រសក់ហាន់ជាចង្វាមូល 
  • ការ៉ត់ ឆាថាវ ខ្ញី មឹមខ្ទឹម ចិតជាបន្ទះស្តើងៗ
  • យកត្រសក់ ការ៉ត់ ឆាថាវ និងខ្ញី ច្របាច់អំបិល ទុកពី៥ ទៅ១០នាទីសឹមលាងទឹកចេញ
  • បន្ទាប់មកយកទៅត្រាំទឹកកកប្រហែល៥ទៅ១០នាទី ដើម្បីអោយបន្លែស្រួយល្អ
  • ស្រង់បន្លែអោយស្រស់ទឹករួចដាក់អំបិល ស្ករស និងច្របាច់ទឹកក្រូចឆ្មាចូលជាការស្រេច។

យកជ្រក់ដាក់ក្លាសេអោយត្រជាក់ទុកបរិភោគរឹតតែឆ្ងាញ់។ធ្វើខ្លួនឯងល្អចំពោះសុខភាពនិងមានអនាម័យ។

រូប​មន្ត​មាន់​ដុត ABC មក​ពី​ភោជនីយ​ដ្ឋាន​ល្មុត​ទុំ

ភ្នំពេញៈ ជម្រាប​សួរ​មិត្ត​អ្នក​អាន​ភ្នំពេញ​ប៉ុស្ដិ៍​ជា​ទី​មេត្រី! យើង​ធ្លាប់​តែ​បង្ហាញ​ជូន​នូវ​មុខ​ម្ហូប​ដែល​អាច​ញ៉ាំ​ក្លែម​ជាមួយ​ស្រាបៀរ ប៉ុន្តែ​សម្រាប់​សប្ដាហ៍​នេះ ភោជនីយដ្ឋាន​ល្មុត​ទុំ នឹង​លើក​យក​ម្ហូប​ម៉្យាង​ដែល​ទាមទារ​ឲ្យ​យក​ស្រាបៀរ​មក​ធ្វើ​ជា​គ្រឿង​ផ្សំ ​ចម្អិន​ជា​មួយ​សាច់​តែ​ម្ដង​។ សូម​រីករាយ​នឹង​វិធី​ចម្អិន «​មាត់​ដុត ABC» ដូច​ខាង​ក្រោម។

គ្រឿង​ផ្សំ :

-ស្លឹកក្រូចសើច    ៤ សន្លឹក
- គល់​ស្លឹក​គ្រៃ     ១ ដើម
- មាន់           ១ ក្បាល
- រំដេង        ៣ ចំណិត
- ប៊ីចេង       ១ ស្លាបព្រា​កាហ្វេ
- ស្ករស        ៥ ស្លាបព្រា​កាហ្វេ
- ម្សៅ​ស៊ុប         ៥ ស្លាបព្រា​កាហ្វេ
 ៨ - ម្រេច         ៥ ស្លាបព្រា​កាហ្វេ
- ប្រេង​ខ្យង       ៥ ស្លាបព្រា​កាហ្វេ
១០ - ទឹក​ស៊ីអ៊ីវ         ៣ ស្លាបព្រា​កាហ្វេ
១១ - ប្រេងឆា      ​   ១/២ ចាន​ចង្កឹះ

របៀប​ចម្អិន:
  • ដំបូង យក​មាន់​១​ក្បាល​ដែល​ធ្វើ​រួច មក​សម្អាត​នឹង​ទឹក​ឲ្យ​ស្អាត​ជា​មុន​សិន។ 
  • បន្ទាប់​មក​យក​ឆ្នាំង​១​ដែល​​មាន​ទំហំ​ធំ​អាច​ដាក់​មាន់​បាន ដាក់​លើ​ចង្ក្រាន។ 
  • ចាក់​ប្រេង​ឆា​ចូល រួច​ទ្រាប់​បាត​ឆ្នាំង​ដោយ​កំណាត់​គល់​ស្លឹក​គ្រៃ​ រំដេង ស្លឹក​ក្រូច​សើច ស្លឹក​ខ្ទឹម មុន​នឹង​ដាក់​មាន់​ចូល​។ 
  • បន្ទាប់​មក​ដាក់​ប៊ីចេង​ ស្ករ​ស ម្សៅស៊ុប ម្រេច ប្រេង​ខ្យង ទឹក​ស៊ីអ៊ីវ និង​ចាក់​ស្រាប៊ៀរ ABC ចូល​រួច​ចម្អិន​រយៈ​ពេល​២៥​នាទី នោះ​ជា​ការ​ស្រេច។

ប្រសិន​បើ​លោក​អ្នក​ចង់​ទៅ​ទទួល​ទាន​ម្ហូប​នេះ​ នៅ​ភោជនីយដ្ឋាន​ល្មុតទុំ​ ផ្ទាល់ សូម​ទៅ​កាន់​ អាស័យ​ ដ្ឋាន​​ផ្ទះ​លេខ ១៩​ ផ្លូវ​លេខ៩៥ កែង​ផ្លូវ​ ៣៨៦ ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចម្ការ​មន រាជ​ធានី​ភ្នំពេញ។

ភោជនីយដ្ឋាន​ដែល​ចង់​ចែក​រំលែក​ វិធី​ចម្អិន​ម្ហូប​របស់​ខ្លួន ​ជាមួយ​មិត្ត​អ្នក​អាន ​ភ្នំពេញ​ប៉ុស្ដិ៍ សូម​ទំនាក់​ ទំនង​មក​លេខ ០៧៧ ៧១៧ ៧១៥ និង​ ០១៦ ៩៣ ១៣ ១៣៕

សាក​នឿ​ណាម​តុក​ម្តង​មើល៍!

តើ​អ្នក​ចង់​សាក​ល្បង​ប្តូរ​រស​ជាតិ​ទៅ​ ភ្លក់​អាហារ​ថៃ​ដែរ​ឬ​ទេ? សប្តាហ៍​​នេះ​ បើ​​អ្នក​​មិន​​បាន​​ទៅ​​កម្សាន្ត​​នៅ​​កន្លែង​​ណា​ទេ និង​​ចង់​​សាក​​ល្បង​​ធ្វើ​អាហារ​នៅ​ផ្ទះ Sabay សូម​ណែនាំ​មុខ​ម្ហូប​មួយ​មុខ​ដែល​មាន​ឈ្មោះ​ថា​ “នឿណាម​តុក”។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ចម្អិន​នឿ​ណាម​តុក​ ដែល​​ណែ​នាំ​ដោយ​ នាយិកា​ប្រចាំ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ធ្វើ​នំ​និង​ម្ហូប​KSK។ 

គ្រឿង​ផ្សំ​ម្ហូប​នេះ​រួម​មាន​:
  1. សាច់​គោ​ 
  2. ទឹក​ស៊ីអ៊ីវ​ 
  3. ប្រេងខ្យង​ 
  4. ម្ទេស​ខ្មាំង 
  5. ម្ទេស​ដៃ​នាង 
  6. អង្ករលីង​ 
  7. ស្ករ​ស 
  8. ទឹក​ត្រី​ 
  9. ខ្ទឹម​ស 
  10. ខ្ទឹម​ក្រហម​ 
  11. ស្លឹក​ខ្ទឹម​ 
  12. ជីរណា​ 
  13. ជី​អង្កាម​ 
  14. និង​ក្រូច​ឆ្មារ
របៀប​ធ្វើ:
  • សាច់​គោ​ហាន់​ជា​២ៗធ្នាប់​ រួច​យក​ទៅ​អាំង​ជា​មួយ​ទឹក​ស៊ីអ៊ីវ​ និង​​ប្រេង​ខ្យង​។ 
  • អាំង​ពី​៥ទៅ​១០​នាទី។ 
  • ម្ទេស​ខ្មាំង​ហាន់​ខ្លីៗ 
  • ខ្ទឹម​ស​ចិញ្ច្រាំ​ឲ្យ​ល្អិត 
  • ខ្ទឹម​ក្រហម​ហាន់​បន្ទះ​ស្តើងៗ 
  • ឯ​ស្លឹក​ខ្ទឹម​ ​និង​ជីរណា​ហាន់​ខ្លីៗ 
  • បន្ទាប់​មក​យក​សាច់​គោ​អាំង​ទៅ​លាយ​គ្រឿង​ មាន​ស្ករស​ ម្ទេស​ខ្មាំង អង្ករ​លីង​ ទឹក​ត្រី​ ខ្ទឹម​ស​ចិញ្ច្រាំ​ ខ្ទឹម​ក្រហម​ និង​ទឹក​ក្រូច​ឆ្មារ។
  • ច្របល់​ឲ្យ​ចូល​ជាតិ​គ្នា​ឲ្យ​សព្វ ​រួច​ដួស​ដាក់​ចាន​ រោយ​ស្លឹក​ខ្ទឹម​ ជីរណា ជី​អង្កាម​ និង​​លម្អ​ដោយ​ម្ទេស​ដៃ​នាង​ជា​ការ​ស្រេច។
ម្ហូប​នេះ ​អាច​ញ៉ាំ​ផ្ទាល់​ជា​មួយ​បាយ​ក៏​បាន​ ឬ​ក៏​ផ្ទាប់​ជា​មួយ​អន្លក់​ទៀត ​រឹត​តែ​ធ្វើ​ឲ្យ​ម្ហូប​នេះ​មាន ឱជារស​ឈ្ងុយ​ ឆ្ងាញ់​ពិសារ។
សាក​ល្បង​ធ្វើ​ នឿណាម​តុក​ ដើម្បី​ទទួល​បាន​រស​ជាតិ​ថ្មី​ប្រចាំ​សបា្តហ៍។

អត្ថបទ៖ ផល្លា សុម៉ាលីណា
អត្ថបទនេះ ៖​ដកស្រង់ចេញពីគេហទំព័រសប្បាយ

ចុង​សប្ដាហ៍​នេះ​ តើ​អ្នក​មាន​គម្រោង​ធ្វើ​ម្ហូប​អ្វី​ដែរ? សប្ដាហ៍​នេះ​ Sabay សូម​បង្ហាញ​ម្ហូប​មួយ​មុខ​ដែល​មាន​ឈ្មោះ​ថា​ “ស្ពៃ​ក្ដោប​ទ្រង់​គ្រឿង” ដែល​វិធី​ធ្វើ​ណែនាំ​ដោយ​ នាយិកា​នៃ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ធ្វើ​នំ​ និង​ម្ហូប​ KSK។​ ម្ហូប​មួយ​មុខ​នេះ​គឺ​ងាយ​ស្រួល​ធ្វើ ​ហើយ​មាន​ឱជារស​ប្លែក​ឈ្ងុយ​ឆ្ងាញ់​ទៀត ​ផង។ គ្រឿង​ផ្សំ​ដែល​អ្នក​ត្រូវ​ការ​រួម​មាន​ សាច់​ជ្រូក​ ស្ពៃ​ក្ដោប​ ស្លឹក​គូឆាយ​ ម្រេច ខ្ទឹម​ស ស្ករស​ ស្លឹក​ខ្ទឹម​ ជី​វ៉ាន់ស៊ុយ​  ប្រេង ស៊ុប​ខ្នរ និង​ទឹក​ស៊ីអ៊ីវ។
វិធី​ធ្វើ​:
  1. ​ចិញ្ច្រាំ​ខ្ទឹម​ស​ឲ្យ​ល្អិត​  
  2. ចិញ្ច្រាំ​ ឬ​កិន​សាច់​ជ្រូក​ 
  3. ហាន់​ជី​វ៉ាន់ស៊ុយ​ និង​ស្លឹក​ខ្ទឹម​ឲ្យ​ខ្លីៗ​ បន្ទាប់​មក​ដាក់​ក្នុង​ចាន​គោម​ជា​មួយ​គ្នា​ 
  4. បន្ទាប់​មក​ដាក់​គ្រឿង​ដូច​ជា​ស្ករស​ ម្រេច​ និង​ស៊ុប​ខ្នរ។ 
  5. ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ រួច​ពូត​ជា​ដុំ​ប៉ុន​ៗ​មេ​ជើង។ 
  6. លាប​ប្រេង​ក្នុង​ចាន​បន្តិច​ ហើយ​យក​សាច់​ពូត​នោះ​ ដាក់​ក្នុង​ចាន​យក​ទៅ​ចំហុយ ​ប្រហែល​ជា​១០​នាទី។
  7. ដោយ​ឡែក​ ស្ពៃ​ក្ដោប​កាត់​ធាង​ចេញ​ យក​តែ​ស្លឹក​លាង​ទឹក​ឲ្យ​ស្អាត​ ហើយ​យក​ទៅ​ស្រុស​ជា​មួយ​ផ្កា​គូឆាយ​ប្រហែល​១​នាទី។ បន្ទាប់​មក​យក​ទៅ​ត្រាំ​ទឹក​កក​ ឬ​ក្លាស់​សេ។ ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​វា​នៅ​ស្រស់​និង​ស្រួយ​ល្អ។ បើ​ចង់​ឲ្យ​វា​កាន់​តែ​ស្រួយ​ល្អ​ ត្រូវ​ត្រាំ​ ឬ​ក្លាស់​សេ​ឲ្យ​យូរ
  8. យក​ស្ពៃ​ក្ដោប​នោះ​ រុំ​ពី​ក្រៅ​សាច់​ជ្រូក​ ហើយ​ចង​ដោយ​ស្លឹក​គូឆាយ។ 
  9. ដាក់​ខ្ទះ​ឲ្យ​ក្ដៅ​ រួច​ចាក់​ប្រេង​ចូល​ បន្ទាប់​មក​ដាក់​ស្ពៃ​នោះ​បំពង​២​នាទី។ 
  10. ចុង​ក្រោយ​ស្រង់​ដាក់​ចាន​ ហើយ​ចុច​ជា​មួយ​ទឹក​ស៊ីអ៊ីវ​ជា​ការ​ស្រេច។

ពេល​ញុំា ​អ្នក​នឹង​មាន​អារម្មណ៍​ថា​វា​មាន​ក្លិន​ឆ្ងុយ​នៅ​ក្នុង​សាច់​ ហើយ​សំបក​ស្ពៃ​ខាង​ក្រៅ​ស្រួយ​ឆ្ងាញ់​ជាប់​មាត់។ សាក​ល្បង​ចម្អិន​ម្ហូប​នេះ​ដើម្បី​ចែក​រំលែក​រសជាតិ​ថ្មី​ឈ្ងុយ​ឆ្ងាញ់​ដល់​ ក្រុម​គ្រួសារ​ និង​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក៕

អត្ថបទ៖ ផល្លា សុម៉ាលីណា
អត្ថបទនេះ ៖​ដកស្រង់ចេញពីគេហទំព័រសប្បាយ

ស្ពៃ​ក្ដោប​ទ្រង់​គ្រឿង​ ឆ្ងាញ់​ជាប់​មាត់

ទឹកស៊ុបបង្គា ( Prawn Stock )

គ្រឿងផ្សំ
  1. ក្បាលបង្គា ( Prawn head )             :    1 គក
  2. ខ្ទឹមខ្យល់ ( Leek )                           :   200 ក្រ
  3. គីនឆាយ ( Celery )                        :   200 ក្រ
  4. ការ៉ុត ( Carrot )                               :   1-2 មើម
  5. ខ្ទឹមបារាំង ( Onion )                  ​      :   1មើម
  6. ខ្ទឹមស ( Clove garlic )                     :   5 កម្ពឹស
  7. ស្រាស ( White wine )                     :   2 ស.ប
  8. ម្រេចខ្មៅ ( Black pepper )               :   2 គ្រាប់
  9. ស្លឹកបេលីវ ( Bay leave )                  :   3 សន្លឹក (ប្រើដូចស្លឹកក្រូចសើច)
  10. ទឹកប៉េបប៉ោះខាប់ ( Tomato paste ) ​:   300 ករ
  11. ទឹក ( Water ) ​​                                    :   2 លីត្រ

វិធីធ្វើ
  • ក្បាលបង្គាលាងទឹកអោយស្អាតទុកមួយអន្លើ
  • ចាក់ប្រេងលីង ខ្ទឹមខ្យល់, គីនឆាយ, ការ៉ុត, ខ្ទឹមបារាំង, ខ្ទឹមស លីងអោយឈ្ងុយ​រហូតឡើងពណ៌ត្នោត 
  • រួចដាក់ក្បាលបង្គាចូល 
  • ចាក់ស្រាស ទឹកប៉េងប៉ោះខាប់ ច្របល់ឬកូរអោយសព្វ 
  • រួចហើយចាក់ទឹកចូល 
  • ដាក់ស្លឹកបេលីវ និងគ្រាប់ម្រេចខ្មៅ 
  • ចំអិនរយៈពេល 30-45 នាទី ជាការស្រេច
  • ច្រោះយកទឹកស៊ុបទុកប្រើ 
  • ចំណែកកាក ចោលកុំស្ដាយ ( ស៊ុបនេះ ប្រើជាមួយគ្រឿងសមុទ្រទាំងអស់ ) ។ 

  1. សាច់​ជ្រូក ចិញ្ច្រាំ ២ ខាំ (ស្រុស)
  2. បង្គា​ស្រស់ ៤ គ្រាប់ (ស្រុស) និង បង្គា​ក្រៀម
  3. ផ្សិត​ចំបើង ហាន់​តូច​ៗ (ស្រុស)
  4. មី​សួ ១ ដុំ
  5. ការ៉ុត​ឈូសឮ
  6. ខ្ទឹម​ជ្រក់
  7. ខ្ទឹម​ស​ចិញ្ច្រាំ និង ក្រហម​ហាន់​ស្ដើង​ៗ
  8. គ្រាប់​ស្វាយ​ចន្ទី
  9. ស្លឹក​ខ្ទឹម​ហាន់​ល្អិត​ៗ
  10. គល់ជី​វ៉ាន់ស៊ុយ ចិញ្ច្រាំ
  11. ក្រូចឆ្មារ
  12. ទឹកត្រី 
  13. ស្ករស 
  14. និង ម្សៅ​ស៊ុប​ខ្នរ

វិធី​ធ្វើ
  • សាច់​ជ្រូកចិញ្ជ្រាំ  បង្គា​ស្រស់ និងផ្សិត ស្រុស​ឲ្យ​ឆ្អិន
  • មីសួ​ស្រុស​ហើយ​លាង​ទឹក​ទុក​មួយ​អន្លើសិន
  • លាយ​ទឹកត្រី ៖ ទឹកត្រី ស្ករស ក្រូចឆ្មារ គល់​ជី​វ៉ាន់ស៊ុយ ម្សៅ​ស៊ុប​ខ្នរ និង ខ្ទឹម​ស​ចិញ្ច្រាំ លាយ​គ្នា​ឲ្យ​សព្វ ភ្លក់​ឲ្យ​ល្មម។
  • យក​គ្រឿងផ្សំ​ទាំងអស់ និង សាច់ ច្របល់​ចូល​គ្នា​ជា​ការ​ស្រេច ។
រសជាតិ ជូរប្រៃ និងមិន​សូវ​ផ្អែម ។ 
អាច​ផ្សំ​យក​រសជាតិ​តាម​ចំណូល​ចិត្ត​របស់​អ្នក ។

ញាំ​មីសួ រសជាតិ ជូរប្រៃ និងមិន​សូវ​ផ្អែម