ស្ងោរមាន់​ដូងទុំ



គ្រឿង​ផ្សំ
មាន់១ក្បាល ដូងទុំមួយ និង​ការ៉ុត ២ផ្លែ ឯ​គ្រឿង​ផ្សំ​រស​ជាតិ​មាន​ដូចជា អំបិល ១ស្លាបព្រាកាហ្វេ និង​ដុំស៊ុបខ្នរ ១ដុំ។

វិធីធ្វើ
ដំបូង យើង​យក​មាន់​មក​លាងឱ្យ​ស្អាត​ដាក់​ស្រុះ​ក្នុង​ទឹក​ក្ដៅ ​ហើយ​កោស​សម្បក​ការ៉ុត​ចេញ​លាង​ទឹកឱ្យ​ស្អាត កាត់​ជា​ដុំ​ធំ​ៗ និង​យក​សាច់​ដូង​ទុំ​ហាន់​ជា​បន្ទះ​ធំ​ៗ​ទុក។ បន្ទាប់​មក ដាំទឹក​ឱ្យពុះ  រួច​ដាក់​គ្រឿង​ផ្សំ​ចូល​ទាំងអស់ ហើយ​ស្ងោរ​រំងាស់​ទាល់​តែ​ពុះទើប​បន្ថយ​ភ្លើង និង​ស្ងោរ​រំងាស់​បន្ថែម​រយៈពេល ៣ម៉ោង ទើប​ចាក់​គ្រឿង​ផ្សំ​រសជាតិចូល​ជាការ​ស្រេច៕
Tags :

Post a Comment