ប្រហុកខ្ទិះ



​គ្រឿងផ្សំ
 ប្រហុកសាច់ល្អ ដូងទុំ ខ្ទឹមក្រហម ស្ករស សណ្តែកកួរ ស្វាយខ្ចី សាច់ជ្រូកបីជាន់ ម្ទេសក្រហម ក្រសាំង ត្រសក់ ស្ពៃក្តោប ដើមខ្ទឹម ប្រហិតត្រី ខ្ទឹមស អំបិល និង​ត្រប់ស្រួយ។

​វិធី​ធ្វើ​
១. សាច់ជ្រូកបីជាន់ចិញ្រ្ចាំជាមួយប្រហុក។
២. យកត្រីស្លាតមកលើយចិញ្រ្ចាំបុកជាមួយប្រហិតស្ងោរអោយឆ្អិនទើបហានឱ្យល្អិត ប៉ុនៗឈើគូស។
៣ ម្ទេសក្រហម ខ្ទឹមស​ ខ្ទឹមក្រហម បុកចូលគ្នាអោយម៉ត។
៤ កោសដូងពូតយកខ្ទិះដើមដាក់កូរជាមួយម្ទេសដែលបុករួចដាំ និងភ្លើងឱ្យ​ពុះទើបដាក់​ប្រហុកចិញ្រ្ចាំ ប្រហិត​ ឆ្កៀលក្រសាំងដាក់អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប ភ្លក្សមើលឱ្យល្មមដួសដាក់ចានទុក (កុំរំងាស់ទុកយួរ ប្រយ័ត្នឡើងប្រេង) ហើយហាន់ម្ទេសប្លោកទុំជាសរសៃឆ្មារ​រោរពីលើ​ជាការស្រេច។
Tags :

Post a Comment