បង្គាបំពង



គ្រឿងផ្សំ
បង្គាស្រស់ ៦៤០ ក្រាម អំបិល ម្រេច និងទឹកប៉េងបោះខាប់ មួយមុខៗ ១ ស្លាបព្រាបាយ ខ្លាញ់ ២ ពែង និង ជីវ៉ាន់ស៊ុយ ១ ដើម។

គ្រឿងផ្សំរសជាតិ
ម្រេច​ម៉ដ្ឋ​បន្តិច​បន្តួច ស្រា និងម្សៅ​ពោត មួយមុខៗ ១ ស្លាបព្រាកាហ្វេ។

វិធីធ្វើ
១- ឆូត​ខ្នង​បង្គា​យក​អាចម៍​ចេញ លាង​ទឹក​ឱ្យ​ស្អាត និង​កាត់​ព្រុយ​ចេញ។ បន្ទាប់មកដាក់​ច្របល់​ចូល​ជាមួយ​នឹង​ម្រេច​ម៉ដ្ឋ និង​ស្រា​ដោយ​ផ្អាប់​ទុក​មួយ​សន្ទុះ ទើប​ដាក់​ច្របល់​ចូល​ជាមួយ​នឹង​ម្សៅ​ពោត។
២- ដាក់​ខ្លាញ់​ក្នុង​ខ្ទះ រង់ចាំ​ខ្ទះ​ក្តៅ​ហុយ​ផ្សែង ទើប​ចាក់​បង្គា​ចូល​ទៅ​បំពង​រហូត​ប្រែ​ពណ៌​ក្រហម ហើយ​ស្រង់​ចេញ និង​រោយ​ជីវ៉ាន់ស៊ុយ​ពីលើ​ទុក​ជា​ការ​ស្រេច។ រីឯ​អំបិល ម្រេច និង​ទឹក​ប៉េងបោះ​ខាប់ សម្រាប់​ធ្វើ​ជា​គ្រឿង​ទឹក​ជ្រលក់​ផ្ទាប់​ជាមួយ​នឹង​បង្គា​បំពង។
Tags :

Post a Comment