ញាំត្រយ៉ូងចេក



គ្រឿងផ្សំ
ត្រយ៉ូង​ចេក ត្រសក់ សាច់​ជ្រូក កំពឹស សណ្តែក​ដី​លីង ជី​គ្រប់​មុខ ខ្ទឹម​ស ម្ទេស អំពិល​ទុំ ប្រហុក​សាច់ អំបិល ស្ករ ប៊ីចេង។
វិធីធ្វើ
  1. ត្រយ៉ូង​ចេក​ហាន់​ឲ​ល្អិត​ត្រាំ​ទឹក​អំបិល ឬ ទឹក​ក្រូច​ឆ្មារ ត្រសក់​ហាន់​ជា​សរសៃ​ៗ។ សាច់​ជ្រូក​ស្ងោរ​ឲ​ឆ្អិន​ហាន់​ជា​សរសៃ​ល្អិត​ៗ។ កំពឹស​ស្រុះ​ឲ​ឆ្អិន ជី​បេះ​លាង​ទឹក​ឲ​ស្អាត ហើយ​ដាក់​ឲ​ស្រស់​ទឹក។
  2. ខ្ទឹមស​បុក​ឲ​ម៉ដ្ឋ ដាំ​ទឹក​ឲ​ពុះ​ទើប​ដាក់​ប្រហុក​ចូល​លាយ​ជាមួយ​ខ្ទឹមស​បុក ស្ករ ប៊ីចេង និង អំពិល​ទុំ រំងាស់​ឲ​អំពិល​ចេញ​ជាតិ​ជូរ ភ្លក់​មើល ប្រសិន​បើ​សាប​ដាក់​អំបិល​ថែម​បន្តិច​ដើម្បី​ឲ​ល្មម​ឆ្ងាញ់។
  3. យក​បន្លែ​ត្រយ៉ូង​ចេក​ ត្រសក់ សាច់​ជ្រូក និង​កំពឹស​លាយ​ចូល​គ្នា​ឲ​សព្វ​ជាមួយ​ទឹក​ប្រហុក​ដែល​បាន​ដាំ​រួច ទើប​រោយ​ជី និង​ហាន់​ម្ទេស​ដាក់​ពី​លើ រួច​ដួស​ដាក់​ចាន​ជា​ការ​ស្រេច។
Tags :

Post a Comment