ស្ងោរម្រះសាច់ជ្រូកចិញ្ច្រាំ


គ្រឿងផ្សំ
ម្រះ សាច់ជ្រូក (សាច់លាយខ្លាញ់) មីសួរ ខ្ទឹមស អំបិល ស្ករ ប៊ីចេង ម្រេច ស្លឹកខ្ទឹម។
វិធីធ្វើ
  1. ម្រះ កាត់​កង់​ៗ ឆ្កឹះ​យក​គ្រាប់​ចេញ រួច​លាង​ទឹក​ឲ្យ​ស្អាត (ប្រសិន​បើ​ខ្លាច​ល្វីង​ពេក ស្រុះ​ទឹក​ក្តៅ​សិន​ក៏​បាន)។
  2. យក​មី​សួរ​ទៅ​ត្រាំ​ទឹក​ឲ្យ​រីក កាត់​ឲ្យ​ខ្លី​ៗ សាច់​ជ្រូក​ចិញ្ច្រាំ​ឲ្យ​ល្អិត រួច​យក​គ្រឿង​ផ្សំ អំបិល ស្ករ ប៊ីចេង ម្រេច មក​លាយ​ជាមួយ​សាច់​ជ្រូក​ចិញ្ច្រាំ​នេះ បន្ទាប់​មក​យក​មីសួរ​ដែល​កាត់​រួច​នោះ មក​ច្របល់​ជាមួយ​សាច់​ជ្រូក រួច​យក​ម្រះ​មក​ញាត់​សាច់​ជ្រូក​ដែល​បាន​លាយ​រួច​នេះ ញាត់​រួច​ហើយ ទុក​មួយ​អន្លើ​សិន ស្លឹក​ខ្ទឹម​លាង​ទឹក​ឲ្យ​ស្អាត​ហាន់​ឲ្យ​ល្អិត។
  3. យក​ឆ្នាំង​ដាក់​ទឹក​ដាំ​ឲ្យ​ពុះ បង់​អំបិល ប៊ីចេង ស្ករ​បន្តិច ចូល​ទៅ​ក្នុង​ទឹក​សម្ល បន្ទាប់​មក​ទើប​បង់​ម្រះ​ចូល រំងាស់​ឲ្យ​ផុយ​ម្រះ​បន្តិច ទើប​ភ្លក់​មើល​ឲ្យ​ល្មម​ឆ្ងាញ់ រួច​ដួស​ដាក់​ចាន​រោយ​ស្លឹក​ខ្ទឹម​ពី​លើ​ជា​ការ​ស្រេច។

Tags :

Post a Comment