ឆាសាច់គោឡុកឡាក់



គ្រឿង​ផ្សំ
  • សាច់គោ
  • សាឡាដ
  • ប៉េងប៉ោះ
  • ខ្ទឹម​បារាំង
  • ក្រូចឆ្មា
  • ខ្ទឹមស ប្រេង​ឆា ប្រេងខ្យង ស្ករ អំបិល ម្រេច ប៊ីចេង
របៀប​ចំអិន
១ ហាន់​សាច់​គោ​ជា​ដុំតូចៗ។ រួចយកសាច់គោទៅ ដាក់ក្នុងចានដោយផ្សំជាមួយ គ្រឿងទេសដូចជា អំបិលបន្តិច ស្ករបន្តិច និង ប្រេងខ្យង។ ដាក់អោយចូលជាតិប្រហែល ១៥នាទី។ ការប្រឡាក់សាច់គោ មុនឆា នឹងធ្វើអោយសាច់គោមានរសជាតិ កាន់តែឈ្ងុយឆ្ងាញ់ និងផុយទៀតផង។
២ លាងសាឡាដ អោយស្អាតរួចរៀបដាក់ក្នុងចាន។ ប៉េង​ប៉ោះ និង ខ្ទឹមបារាំង ​​ហាន់​ជា​បន្ទះ​ស្តើងៗ។ បន្ទាប់​មក​តំរៀបជា​រង្វង់​នៅលើ​សាឡាដ។
៣ ដាក់​ប្រេងឆាបន្តិច ក្នុង​ខ្ទះរួច​ទុក​អោយ​ក្តៅ រួចហើយដាក់ខ្ទឹមសចិញ្ច្រាំចូល ហើយបំពងអោយឈ្ងុយ។ ចាក់​សាច់​ចូល​ ឆា​ត្រលប់​បន្តិច ​រួច​ដួស​ដាក់លើចាន ដែលបានដាក់បន្លែ ជាការស្រេច។
៤ ទឹកជ្រលក់  ដាក់អំបិល ប៊ីចេង ស្ករ ម្រេច និង ក្រូចឆ្មារ។ រួចហើយភ្លក្សតាមរសជាតិ ដែលអ្នកត្រូវការ។ 
Tags :

Post a Comment