ឆាជូរអែម



តើមុខ​ម្ហូប​នេះ​ត្រូវ​ការ​គ្រឿង​ផ្សំ​អ្វី​ខ្លះ?គឺ​មាន​ដូច​ខាង​ក្រោម៖

១- សាច់៖ ឆ្អឹង​ជំ​នី​ជ្រូក​
២- បន្លែ៖ ប៉េង​ប៉ោះ​( ទុំខ្លះ ខ្ចី​ខ្លះ) ម្នាស់​ ម្ទេស​ប្លោក ខ្ទឹម​បារាំង​ជាដើម
៣- គ្រឿង៖ ប្រេងសណ្តែក  ទឹក​ត្រី​  ប៊ីចេង​ ខ្ទឹម​ស អំ​បិល​ អំ​ពិលទុំ និង​ស្ករ​ស

តើ​វិធី​សាស្ត្រ​ក្នុងការចំ​អិន​នូវ​មុខ​ម្ហូប​នេះ​ឱ្យ​មាន​រសជាតិឈ្ងុយ​ឆ្ងាញ់​វិញ​នោះ​គួរ​ចំ​អិន​បែបណា​?

១- ដំ​បូង​អ្នក​ត្រូវ​ដាក់​ខ្ទះ​លើ​ភ្លើង​ឱ្យ​ក្តៅ​ល្អ​ បន្ទាប់​មក​អ្នក​ត្រូវ​ចាក់ប្រេង​សណ្តែក​នោះ​ចូល​ក្នុង​ខ្ទះ​ទុក​មួយ​សន្ទុះ​ ដើម្បី​ឱ្យ​ខ្លាញ់​នោះ​ក្តៅ​ ក្រោយ​មក​អ្នក​ត្រូវ​ចាក់​ខ្ទឹម​ស​ដែល​អ្នក​បាន​ចិញ្ចាំរួចនោះ​ ចាក់​ចូល​ក្នុង​ខ្ទះ​ បំ​ពង​ខ្ទឹម​នោះ​ឱ្យ​ឡើង​ក្រហម​និង​មាន​ក្លិន​ឈ្ងុយ​ រួចអ្នក​ចាប់​ផ្តើម​ចាក់​សាច់​ដែល​អ្នក​លាង​ទឹក​និង​កាប់​ជា​កង់ៗតូច​ល្មម​នោះ​ចូល​ក្នុង​ខ្ទះ​ រួចឆាវា​ឱ្យ​ជិត​ឆ្អិន​ បន្ទាប់​មក​អ្នក​ចាប់​ផ្តើម​ដាក់​គ្រឿង​លើ​សាច់​នោះ​ដូច​ជា៖
- ដាក់​ស្ករស​ចំ​នួន​៣​ស្លាបព្រា​កាហ្វេ
- ដាក់​ប៊ីចេង​ចំ​នួន​១​ស្លាប​ព្រាកាហ្វេ
- ដាក់​ទឹក​ត្រី​ចំ​នួន​២ស្លាប​ព្រាបាយ​
- ដាក់​អំបិល​ចំ​នួន​ ១ស្លាប​ព្រាកាហ្វេ
- ប្រសិន​បើម្ហូប​នោះ​ខ្វះ​ជាតិ​ជូរ​​អ្នក​ត្រូវ​បន្ថែម​នូវ​អំពិល​បន្តិច​ ដើម្បី​បង្កើន​រសជាតិ​ជូរអែម​ឆ្ងាញ់។

២- បន្ទាប់​ពី​ផ្សំ​គ្រឿងរួច​ហើយ​នោះ​ អ្នក​ត្រូវ​ចាក់​បន្លែ​ទាំង​៤​មុខដែល​អ្នកបាន​លាង​ទឹក​​និង​ចិត​វា​ហើយ​នោះ​ ចូល​ទៅជាមួយ​សាច់​នៅ​ក្នុង​ខ្ទះ​ ក្រោយ​មក​អ្នក​ត្រូវ​កូរ​វា​បញ្ចូល​គ្នាឱ្យ​សព្វ​ រួច​ទុក​ឱ្យ​បន្លែ​ឆ្អិន​ មួយសន្ទុះ​ក្រោយ​មក​អ្នក​នឹង​ទទួល​បាន​ម្ហូប​ដែល​រសជាតិ​ឈ្ងុយឆ្ងាញ់​ជា​មិន​ខាន។

Tags :

Post a Comment