ញុំាស្វាយ​សណ្តែកដី



មុខ​ម្ហូប​មួយ​ប្រភេទ​នេះ​គឺ​ពិត​ជា​បង្កើន​នូវ​ការ​ទទួល​ទាន​បាយ​របស់​អ្នក​យ៉ាង​ឆ្ងាញ់ពិសារ​ជា​មិន​ខាន ។
តើមុខ​ម្ហូប​នេះ​មាន​រសជាតិ​យ៉ាង​ណា​? គឺ​មាន​រសជាតិ​ឆ្ងាញ់​ និង​ងាយ​ធ្វើ​ថែម​ទៀត​ផង​។

១- គ្រឿង​ផ្សំ
- ស្វាយចាស់សាច់លឿង​ល្អ៖ យក​វា​មក​ចិតសម្បក​បន្ទាប់​មក​អ្នក​ត្រូវ​លាង​ទឹក​ឱ្យ​បាន​ស្អាត​ រួច​សាប់វាជា​ចំណិត​ស្តើង​ៗ តូចៗល្មម​។
- ម្ទេស៖ ត្រូវហាន់​ជា​ចំ​ណិត​តូច​ៗ។
- សណ្តែកដី​៖ ត្រូវ​លីង​ឱ្យ​ឆ្អិន​ល្អ​ និង​បុក​ឱ្យ​បែក​ល្មម​ៗ។
- ស្ករ​ ទឹក​ត្រី​ ប៊ីចេង​ អំ​បិល​ ជា​ដើម។
២- របៀប​ធ្វើ
អ្នក​ត្រូវ​យកស្វាយ​ដែល​សាប់​រួច​នោះ​ដាក់ក្នុង​ចាន​ស្អាតធំ​ល្មម​បន្ទាប់​មក​អ្នក​ត្រូវ​ដាក់​គ្រឿង​ផ្សំ​ចូល​ដូច​ជា​ ស្ករ​២ស្លាប
ព្រាបាយ​ ទឹក​ត្រី​មួយ​ស្លាប​ព្រាបាយ​ ម្ទេស​ និង​ប៊ឺចេង​មួយ​ស្លាប​ព្រា​កាហ្វេ​ បន្ទាប់​មក​អ្នក​ត្រូវ​ច្របល់​ស្វាយ​នោះ​ឱ្យ​បាន​
ចូល​ជាតិ​ល្អ​ក្រោយ​មក​អ្នក​ត្រូវ​រោយម្ទេស​និង​សណ្តែក​ដី​ដាក់​ពី​លើ​ស្វាយ​នោះ​អ្នក​នឹង​ទទួល​បាន​ម្ហូប​យ៉ាង​ឈ្ងុយ​ឆ្ងាញ់​
ក្នុង​ការ​ទទួល​ទាន​បាយ​ជា​មិន​ខាន។
Tags :

Post a Comment