ញុំស្វាយត្រីឆ្អើរ



តើ​ម្ហូបនេះ​អាច​ធ្វើ​ឱ្យ​អ្នក​ស្រក់​ទឹក​មាត់​បាន​ដែរ​ឬទេ?​តើ​រូប​មន្ត​នៃ​ការ​ចំ​អិនម្ហូប​នេះ​មាន​ការ​ពិបាក​ដែរ​ឬទេ?មិន​មាន​អ្វី​ពិបាក​នោះ​ទេ​​ព្រោះ​មុខ​ម្ហូប​នេះ​មាន​ភាព​ងាយ​ស្រួល​ធ្វើ​ជា​ទី​បំ​ផុត​។​សូម​រីករាយ​ទស្សនា​នូវ​វិធី​សាស្ត្រ​ក្នុង​ការ​ចំ​អិន​ម្ហូបនេះ​ដូច​ខាង​ក្រោម៖

១- គ្រឿង​ផ្សំ​
- ស្វាយ​ចាស់ល្មម 
- ត្រី​ឆ្អើរ​ យក​ទោះ​ឆ្អើរ​ រួច​បេះ​វា​ជា​សុំ​តូច​ៗ​
- ម្ទេស​ និង​ស្លឹក​ជី​រ
- អំបិល​ ប៊ីចេង​ ស្ករ​ស និង​ទឹក​ត្រី។

២- របៀប​ធ្វើ​
គ្រាន់​តែ​​អ្នក​សាប់ស្វាយ​នោះ​ឱ្យ​មាន​លក្ខណៈតូចៗ​ បន្ទាប់​មក​អ្នក​ត្រូវ​ យក​ត្រី​ឆ្អើរ​ដែលអ្នក​បេះ​រួច​នោះ​ យក​ទៅ​ច្របល់​បញ្ចូល​គ្នា​ រួច​ដាក់​ ទឹក​ត្រី​ ស្ករស​ ប៊ីចេង​ និង​អំ​បិល​បន្តិច​ បន្ទាប់​មក​អ្នក​ត្រូវ​ដាក់​ម្ទេស​មួយ​ចំ​នួន​ និង​ជី​រ​បន្តិច​ចូល​ទៅ​ក្នុង​ចាន​នោះ​ រួច​ច្របល់​ចូល​គ្នា​ឱ្យ​ចូល​ជាតិ​ល្អ​។
ក្រោយ​មក​អ្នក​ភ្លក់​បន្តិច​ ល្មម​នឹង​រសជាតិ​ដែល​ត្រូវ​មាត់​អ្នក​ហើយ​ នោះ​អ្នកនឹង​ទទួល​បាន​ម្ហូប​យ៉ាង​ពិសេស​សម្រាប់​ទទួល​ទាន​បាយ​ជា​មិន​ខាន។
Tags :

Post a Comment