ក្តាមថ្ម​​អប់​​ឆ្នាំង​ដី​​


នេះ​ជា​មុខម្ហូប​ថ្មី​មួយ ដែល​យើង​មិនសូវ​ដឹង ហើយក៏​មិនសូវ​បាន​ភ្លក់​រសជាតិ​ដែរ​ព្រោះ ដោយសារ​តែង​យើង មិន ទាន់​ដឹង​ពី​គ្រឿងផ្សំ និង​វិធី​ធ្វើយ៉ាងណា​ទើប​ឲ្យ​ម្ហូប​យើង​មាន រសជាតិ​គួរ​ឲ្យ​ចង់​ទទួលទាន​។ ហេតុនេះ សូម​ចែករំលែក​នូវ​បទពិសោធ ចំពោះមុខ​ម្ហូប​នេះ​ជូន​ដល់​ប្រិយមិត្ត​ដូចតទៅ​៖
គ្រឿងផ្សំៈ ក្តាមថ្ម​២ ដើម​ខ្ទឹម ខ្ញី ខ្ទឹមក្រហម ស្រា​១​ស្លាបព្រា ខ្លាញ់​រាវ ស្ករ ម្សៅ​ឆា​១​ស្លាបព្រា​កាហ្វេ ។​

វិធី​ធ្វើៈ​
បក​ស្នូក​ក្តាមថ្ម​ចេញ លាង​ង​ទឹក​ឱ្យ​ស្អាត កាត់​ជា​ដុំៗ​។
ហាន់​ដើម​ខ្ទឹម​ជា​ដុំៗ​ប្រវែង​ពីរ​ថ្នាំងដៃ កោស​សំបក​ខ្ញី​ចេញ​ឱ្យ​ស្អាត ហាន់​ជា​បន្ទះ ក្រាស់ៗ​។​
បំពង​សាច់​ក្តាម​ឱ្យ​ឆ្អិន​ប្រហែល​៨៥ស្រង់​ទុក​មួយអន្លើ​។
ដាក់​ខ្លាញ់​កន្លះ​ពែង​ចូលក្នុង​ឆ្នាំ​ដី បំពង​ខ្ទឹមក្រហម នឹង​ដើម​ខ្ទឹម​ប្រមាណ​ពាក់ កណ្តាល​។ បន្ទាប់​មកចាក់​សាច់​ក្តាម​ចូល និង​បិទ​គ្រប​ឆ្នាំង ដោយ​អប់​៣​នាទី​ទើប​បើក គ្រប​ឆ្នាំង ចាក់​ស្រា​គ្រឿង​ទឹក​ខាប់ ហើយ​បិទ​គ្រប​ឆ្នាំង​វិញ​ដោយ​អស់​រយៈពេល១០​នាទី ហើយ​ជា​ចុងក្រោយ​មុននឹង​លើក​ចេញពី​ចង្ក្រាន​ត្រូវ​រោយ​ស្លឹក​ខ្ទឹម​ដែល​នៅ សល់​ពីលើ​ជាការ​ស្រេច​។​
Tags :

Post a Comment