កំពឹសបុកសណ្តែកកួរ



តើប្រិយ​មិត្ត​ចង់កំម៉ុង​នូវ​មុខ​ម្ហូប​អ្វី​នា​សប្តាហ៍​នេះ? ប្រហែល​ជា​ប្រិយ​មិត្ត​ចង់​ភ្លក់នូវ​មុខ​ម្ហូប​ពិសេស​ជា​មិន​ខាន​ គឺ​មុខ​ម្ហូប​ដែល​មាន​ឈ្មោះ​ថា​កំពឹសបុកសណ្តែកកួរ។តើមុខម្ហូប​នេះ​ត្រូវ​ការ​គ្រឿង​ផ្សំ​អ្វី​ខ្លះ?រីឯរូប​មន្ត​ក្នុង​ការ​ធ្វើ​វិញ​នោះមានការពិបាក​ឬទេ? សូម​មេផ្ទះ​ទាំង​អស់​រីក​រាយ​ទស្សនា​នូវ​ការ​បង្ហាញ​ជូន​ពីរបៀប​ធ្វើ​និង​គ្រឿង​ផ្សំ​ដូច​ខាង​ក្រោម៖


១- គ្រឿង​ផ្សំ
- កូន​កំពឹសតូចៗ៖ អ្នក​ត្រូវ​លាង​ទឹក​សម្អាត​កំ​ពឹសនោះ​ឱ្យ​បាន​ស្អាត​ល្អ។
- អំពិលខ្ចី
- សណ្តែកកួរ​៖ អ្នក​ត្រូវ​លាង​ទឹក​​និង​កាត់​វា​តូចៗ​ល្មម។
- ទឹកត្រី​ អំបិល ស្ករស ប៊ីចេង​ ។

២- វិធីធ្វើ
ដំ​បូង​អ្នក​ត្រូវ​បុក​អំ​ពិល​ខ្ចី​ឱ្យ​ម៉ដ្ឋ​ល្អ​ បន្ទាប់​មក​អ្នក​ត្រូ​វ​ចាក់​សណ្តែក​កួរ​ចូល​ទៅ​ជា​មួយ​បុក​វា​ឱ្យ​ទន់បន្តិច​ ក្រោយមក​អ្នក​ចាក់​កំ​ពឹស​នោះ​ចូល​ទៅ​ក្នុង​ត្បាល់​នោះ​ រួច​បុក​លាយ​បញ្ចូល​គ្នា​ឱ្យ​បាន​សព្វ​ រួច​អ្នក​ត្រូវ​ដាក់​គ្រឿង​ដូច​ជា​ ស្ករស​២ស្លាប​ព្រាកាហ្វេ អំបិលកន្លះស្លាប​ព្រា​កាហ្វេ ប៊ីចេងកន្លះស្លាបព្រា​ និង​ទឹកត្រីបន្តិច​តាម​ចំ​ណង់​ចំ​ណូលចិត្ត។
Tags :

Post a Comment