ទឹកស៊ុប គឺជាវត្ថុរាវផ្ទុកទៅដោយរសជាតិ និង សារធាតុសំរាប់ធ្វើអោយរាងកាយធំធាត់ ក៏ដូចជាផ្ដល់ឱជារសដល់ម្ហូបអាហារ ។ ទឹកស៊ុបត្រូវបានហៅជាភាសាបរទេសថា (Stock ឬ Broth) សំរាប់យកទៅធ្វើម្ហូបនានា ឬក៏ធ្វើជា Sauce/Gravy ។ រសជាតិ និង សារធាតុ ទាំងនេះត្រូវបានចម្រាញ់ចេញពីការចំអិនយឺតៗ និង ច្រើនម៉ោង ។ ជាទូទៅ ស៊ុបគោ (Beef stock) និង ស៊ុបមាន់ (Chicken stock/broth) ប្រើពេលចំអិនយូរ ពី ៣ ម៉ោង ទៅ ៥ ម៉ោង លើកលែងតែស៊ុបត្រី (Fish stock) និង ស៊ុបបង្គា (Prawn stock) ដែលគេប្រើរយៈពេលត្រឹមតែ ២៥ ទៅ ៤៥ នាទី ។
Stock & Gravy គឺជាមូលដ្ឋានគ្រឹះនៃម្ហូបអាហារទាំងអស់ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ចំពោះ សាច់ ឬ ឆ្អឹង ដែលមិនល្អ និង បន្លែស្អុយរលួយ ដែលវាអាចធ្វើអោយខូចទឹកស៊ុបភ្លាមៗ ។
ពពុះត្រូវដួសចោល ដើម្បីកុំអោយទឹកស៊ុបល្អក់ , ចំណែកខ្លាញ់ក៏ត្រូវដួសចោលដែរ កុំអោយសល់ជាតិខ្លាញ់ ដើម្បីកុំអោយកកឡើងជាតិខ្លាញ់ពេលរក្សាទុក ។ ការចំអិនទឹកស៊ុបត្រូវប្រើភ្លើងល្មមៗ កុំបង្ខំភ្លើងខ្លាំងពេក ព្រោះបើវាពុះខ្លាំងពេក ធ្វើអោយទឹកស៊ុបល្អក់ ដូច្នេះត្រូវអោយវាពុះគ្រក់ៗតិចៗទើបល្អ ។
ទឹកស៊ុបកំពុងក្ដៅ មិនត្រូវយកទៅដាក់ក្នុងទូកក ឬទូត្រជាក់ឡើយ ព្រោះវាធ្វើអោយខូចស៊ុប (ជូរ-ផ្អូម) ។ បើយកទឹកស៊ុបមកកម្ដៅ គ្រាន់តែអោយវាក្ដៅអ៊ុនៗបានហើយ កុំអោយវាពុះអោយសោះ ។ ទុកក្នុងទូត្រជាក់ ឬ កក +15 oC អាចទុកបាន ៣ ថ្ងៃ , បើទុកក្នុងកំរិត -15 oC អាចទុកបាន ៦ ខែ ។
By DautoCrazy.Blog / Tạo ngay!
Popular Posts
-
គ្រឿងផ្សំ បាយឆា ពងទា សាច់ក្រក ខ្ទឹមបារាំង ខ្ទឹមស ទឹកប៉េងប៉ោះ ស្លឹកខ្ទឹម អំបិល ស្ករ ម្សៅស៊ុប ។ វិធីធ្វើ ១-បាយច្របាច់ឲ្យបែក សាច់ក្រក ខ...
-
១. ថែទាំបេតុង ការកករឹងរបស់បេតុង គឺ កើតឡើងដោយប្រតិកម្មរវាងស៊ីម៉ង់ត៍ និង ទឹកក្នុងដុំបេតុង។ ថែទាំបេតុង ដែលទើបចាក់ គឺបង្កើតលក្ខណ្ឌល្អ ឲ្យការច...
-
ត្រីបំពងជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង ទីក្រុងរឺជនបទ និងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។តើត្រីបំពងដែល...
-
+ ពត៌មានទូទៅ ឈ្មោះជាផ្លូវការ ព្រះរាជាណាចក្រកម្ពុជា (Kingdom of Cambodia) - រាជធានី ភ្នំពេញ - ផ្ទៃដីសរ...
-
នៅក្នុងរដូវភ្លៀងជនជាតិខ្មែរឧស្សាហ៍ហូបម្ហូបណាដែល មានរស់ជាតិហឹរ ប្រៃ និងក្តៅ ដើម្បីកម្តៅខ្លួន និងធ្វើអោយ មានកម្លាំងធ្វើការងារច្រើន។ ក្នុងនេះដែ...
-
គ្រឿងផ្សំ ផ្លែល្ពៅ កំបោរ គ្រាប់សាគូ ស្ករស ដូងទុំ អំបិល វិធីធ្វើ ល្ពៅចិតសម្បកលាងទឹក កាត់ជាដុំធំល្មមត្រាំទឹកកំបោរកន្លះម៉ោង គ្រាប់សាគូសាង...
-
សូមចុចរួបភាពនេះមើលVIDEO គ្រឿងផ្សំ 1-ស្ពៃបូកគោ 1 2-ម្ទេសម៉ត់កូរ៉េ(chi...
-
ឆ្នាំ2013- សម័យព្រះរាជាណាចក្រកម្ពុជា ឆ្នាំ2013- សម័យព្រះរាជាណាចក្រកម្ពុជា ក្រដាសប្រាក់ ១,០០០រៀល ថ្មី ដែលមានរូបព្រះបរម រតនកោដ្ឋព្រះមហាវីរក្...
-
គ្រាប់ល្ពៅ ល្ពៅជាផ្លែឈើម្យ៉ាងដែលប្រជាជនខ្មែរតែងតែយកមកធ្វើម្ហូបកកូរ ប្រហើរ និងបង្អែមឬនំចំណីផ្សេងៗ។ នៅក្នុងសតវត្សទី១៦ ផ្លែល្ពៅដ៏ច្រើនរបស់ប្រទេ...
Catalog
Powered by Blogger.
Post a Comment