ទឹកបន្លែផ្លែឈើជួយអោយស្រទាប់ស្បែកភ្លឺថ្លា


គ្រឿងផ្សំ
ម្នាស់ ផ្លែស្ពឺ ក្រូចឆ្មារ ទឹកឃ្មុំ

វិធីធ្វើ
១- ផ្លែស្ពី ១ផ្លែ , ឃិនឆាយបារាំង ៦០ក្រាម​​ , ម្នាស់ ១០០ក្រាម , ក្រូចឆ្មារ (ផ្លែមួយពុះជា ៤) ១ចំណិត , ទឹកឃ្មុំ និងទឹកកកដុំ សម​ ល្មម
២- ផ្លែស្ពឺ និងឃិនឆាយបារាំងលាងទឹកអោយស្អាត និងហាន់ជាដុំៗ ។ក្រូចឆ្មារចិត សម្បកអោយស្អាតទុកប្រើការ ។ម្នាស់ហាន់ជាបន្ទះៗ ។
៣- ត្រូវដាក់បន្ថែមផ្លែឈើ ម្តងមួយមុខៗ ទៅតាមលំដាប់លំដោយ ទៅក្នុងឧបករណ៍ គាបចម្រាញ់ទឹកផ្លែឈើ និងគាបចម្រាញ់យកទឹកចាក់ដាក់កែវ ។ចាក់ទឹកឃ្មុំ និងដាក់ទឹកកកដុំចូល ជាការស្រេច ។
កំណត់សំគាល់ផ្សេងៗ
ទឹកឃិនឆាយ សម្បូរទៅដោយជាតិកាល់ស្យូម ជាតិប៉ូតាស្យូម ជាតិម៉ាញ៉េស្យូម ជាតិដែក​និងជាតិសូដ្យូម ដែលជាសារធាតុ អាចបង្កើនចរន្តឈាម​បានស្រួល ដោយបង្កអោយស្រទាប់ស្បែកភ្លឺរលោង ។ ប៉ុន្តែទឹកឃិនឆាយ សុទ្ឋអាចជិះឥទ្ឋិពល អាក្រក់ដល់ក្រពះ ។ដូច្នេះលោកអ្នកត្រូវ ទទួលទានលាយជាមួយ ទឹកបន្លែផ្លែឈើដទៃទៀត ។វិធីល្អ គឺត្រូវទទួលទាន ក្រោយពេលបាយល្ងាច ។

From: http://mahob-khmer.blogspot.com/
Tags :

Post a Comment