ស្លាបមាន់ដុត ទឹកដូងខ្ចី ជាអាហារពិសេស ដោយសារសាច់មាន់ បង្កប់ មានរសជាតិទឹកដូងដ៏ក្រអូបឈ្ងុយ រំងាស់រហូតដល់សាច់មាន់ក្រហមរលើប ផុយរលួសប៉ុន្តែមិនរបេះឡើយ ពិសេសជាមួយទឹកម្ទេសស្រស់ ធ្វើចេញពីចុងភៅដ៏ចំណាន ច្រានរសជាតិរបស់វាទៅរកកម្រិតមួយមិនអាចកាត់ថ្លៃបាន។
V&Tea BBQ ទើបតែបើកបាន១ខែប៉ុណ្ណោះ ប៉ុន្តែហាក់បានទទួលការគាំទ្រយ៉ាងខ្លាំងពីមិត្តយុវវ័យ ក៏ព្រោះការតុបតែងត្រូវនឹងចំណូលចិត្តរបស់មនុស្សសម័យថ្មី ការអង្គុយបែបជប៉ុន ជាមួយកូនតុតូចៗ និងខ្នើយសម្រាប់កើយលេងកម្សាន្ត ។
ក្រៅពីនេះ V&Tea BBQ ក៏មានលក់បាយឆាគ្រប់ប្រភេទ មាន់ដុតកូកាកូឡា ជើងមាន់ចំហុយទឹកដូង និងភេសជ្ជៈ តែបៃតង រសជាតិឈ្ងុយឈ្ងប់ ជាពិសេសនៅពេលរសៀលV&Tea BBQ ក៏មានសាច់អាំងបែប BBQ ផងដែរ។
V&Tea BBQ មានទីតាំងស្ថិតនៅ ក្រោយស្ថានទូតអូស្ត្រាលី បត់តាមផ្លូវឆ្ពោះទៅស្ពានហង្សកោះពេជ្រ បត់ចូលក្នុងច្រកទីពី តាមហាងលំអង ចូលក្នុង៣០ម៉ែត្រ ឬអាចទំនាក់ទំនងទូរសព្ទ 012 686 576 ឬ 012 935 086 ។
អត្ថបទ៖ កង ចាន់បញ្ញា
អត្ថបទនេះ ៖ដកស្រង់ចេញពីគេហទំព័រសប្បាយ
Post a Comment