Friday, February 28, 2014
ទឹកផ្លែឈើជំនួយដល់រូបសម្ផស្សអោយកាន់តែស្រស់ស្អាត
គ្រឿងផ្សំ
ក្រូច ផ្លែស្ពឺ ក្រូចឆ្មារ ទឹកកក
វិធីធ្វើ
១- ផ្លែស្ពី ១ផ្លែ, ក្រូចឃ្វិច ១ផ្លែ, ក្រូចឆ្មារ ១ចំណិត (ផ្លែ១ពុះជា៤), ទឹកកកដុំ
២- ផ្លែស្ពីលាងទឹកអោយស្អាតពុះជា៤ចម្រៀក និងហាន់ជាចំណិតៗ ។ក្រូចឃ្វិចបកសម្បកអោយស្អាត ទុកសាច់ប្រើការ ។
៣- ដាក់ផ្លែឈើ ជាលំដាប់លំដោយចូលក្នុងឩបករណ៍គាបផ្លែឈើ ត្រងយកទឹក និងដាក់ទទឹកកកដុំចូលជាការស្រេច ។
កំណត់សំគាល់ផ្សេងៗ
ផលប្រយោជន៍ :
ក្រូចឃ្ចិចជាប្រភេទផ្លែឈើ សម្បូរទៅដោយជាតិផ្អែម ដូច្នេះគេពុំចាំបាច់ដាក់ទឹកឃ្មុំ ឬស្ករទៀតឡើយ ម៉្យាងទៀត វាក៏សម្បូរទៅដោយជីវជាតិ A,B និង C ដែលជាជំនួយអោយស្រទាប់ស្បែកភ្លឺថ្លា ។រីឯជីវជាតិ C មានតួនាទីអាចការពារផ្តាសាយ ទៀតផង។ រីឯផ្លែស្ពឺក៏សម្បូរទៅដោយជីវជាតិ A,B1,B2 និង C ដែរ ប៉ុន្តែទឹកផ្លែឈើនេះ យកល្អ លោកអ្នកគួរទទួលទាន នៅពេលរសៀល ទើបមានប្រសិទ្ធភាពខ្ពស់ ៕
ទឹកផ្លែឈើបំប៉នសុខភាព
គ្រឿងផ្សំ
ប៉ោម ផ្លែស្ពឺ ត្រសក់ស្រូវ ទឹកកក
វិធីធ្វើ
១- ផ្លែស្ពី ១ផ្លែ, ផ្លែមឺឡុង ឬត្រសក់ស្រូវទុំ ១២០ក្រាម , ផ្លែប៉ោម ១ផ្លែ, ក្រូចឆ្មារ ១ចំណិត និងទឹកកក ៥-៦ដុំ
២- ផ្លែស្ពឺលាងទឹកអោយស្អាត ទើបយកទៅដាក់ត្រាំ នៅក្នុងទឹកម្សៅសណ្តែកសៀង ។ បន្ទាប់មកស្រង់ចេញ និងជម្រះទឹកត្រជាក់ធម្មតាម្តងទៀត ទើបកាត់ជាដុំតូចៗទុកប្រើការ ។ផ្លែមីឡុងចិតសម្បក និងខ្វេះយកគ្រាប់ចេញ អោយស្អាតហាន់ជាចំណិតតូចៗ ។ផ្លែប៉ោមចិតសម្បកអោយស្អាត និងខ្វេះស្នួលចេញ ។ ក្រូចឆ្មារត្រូវច្របាច់យកទឹកទុកប្រើការ ។
៣- ត្រូវដាក់ផ្លែឈើជាលំដាប់លំដោយ ទៅក្នុងឩបករណ៍គាប ផ្លែឈើដើម្បីគាបយកទឹក និងចាក់ចូលក្នុងកែវ ដោយចាក់ទឹកក្រូចឆ្មារ និងដាក់ដុំទឹកកកចូលកូរអោយសព្វ ទើបជាការស្រេច ។
កំណត់សំគាល់ផ្សេងៗ
ជាតិស្ករនៅក្នុងផ្លែស្ពី គឺមានកម្រិតទាបបំផុត ដោយមួយគីឡូក្រាម គឺផ្ទុកដោយបរិមាណក្តៅ ត្រឹមតែ ២២០-២៥០កាឡូរីប៉ុណ្ណោះ ។ប៉ុន្តែសម្បូរទៅដោយជីវជាតិ A, B1,B2 និង C ដែលអាចបំប៉នសុខភាព ជាពិសេស សម្រាប់ អ្នកនាងកញ្ញាដែលចង់អោយរាងកាយស្គមស្រស់ស្អាត
Wednesday, February 26, 2014
ផ្សិតខ្មៅ ឆាស៊ីអ៊ីវ
គ្រឿងផ្សំ
ស្ករស ប្រេងឆា ទឹកស៊ីអ៊ីវ ផ្សិតក្រៀម
វិធីធ្វើ
១- ផ្សិតខ្មៅ (ផ្សិតចិន) ២០ផ្សិត, ស្ករស ៣ស្លាបព្រាបាយ , ទឹកស៊ីអ៊ីវ ៣/៤ពែង , ទឹកត្រាំផ្សិតខ្មៅ ១ពែង , ប្រេងឆា ២ពែង
២- ជ្រើសយកផ្សិតខ្មៅធំៗ ត្រាំទឹកទុកចោលមួយយប់ ច្របាច់ទឹកចេញ ទុកអោយស្រស់ទឹក ។
៣- ដាក់ប្រេងឆា ដែលបំពងចេញខ្លះ ទុកអោយនៅសល់ជាប់ខ្ទះ ប្រមាណ២ស្លាបព្រាបាយ
៤- ផ្សំរសជាតិដោយទឹកស៊ីអ៊ីវ ស្ករស ទឹកត្រាំផ្សិត ។ឆារហូតដល់ស្ងួតទឹក អោយរសជាតិចូលក្នុងសាច់ផ្សិតល្អ ស្រួលបួល ជាការស្រេច ។
ត្រីឆ្ពិនចំហុយខ្ទឹមទោល
គ្រឿងផ្សំ
ត្រី ម្ទេស ស្ករស អំបិល ប្រេងឆា ខ្ទឹមស បីចេង ស្រា ទឹកស៊ីអ៊ីវ
វិធីធ្វើ
១ - ត្រីឆ្ពិន ទម្ងន់៥០០ក្រាម , ខ្ទឹមសជ្រក់ ៣០មើម , ម្ទេសដៃនាងក្រហម ហាន់បណ្តោយវែងៗ ២គ្រាប់ , ស្ករស កន្លះស្លាបព្រាកាហ្វេ , អំបិលម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ , ប៊ីចេងបន្តិច , ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ , ស្រា ស ១ស្លាបព្រាបាយ , ទឹកខ្ទឹមជ្រក់ ១ស្លាបព្រាបាយ ប្រេងឆា ឬខ្លាញ់២ពែង ។
២ - ធ្វើត្រី វះពោះយកពោះវៀន គ្រឿងក្នុងចេញ លាងអោយស្អាត ទុកអោយស្រស់ទឹក
៣- ដាក់ខ្លាញ់ក្នុងខ្ទះ បើកភ្លើងអោយក្តៅ ចៀនត្រីអោយឡើងពណ៌លឿង ដាក់កញ្ផ្រែងទុកអោយស្រស់ខ្លាញ់
៤- ដាក់ត្រីក្នុងចានសម្រាប់ចំហុយ ដាក់ខ្ទឹមជ្រក់ -ខ្ទឹម ស ទឹកខ្ទឹមជ្រក់ អំបិល ស្ករស ទឹកស៊ីអ៊ីវ ប៊ីចេង កូរអោយចូលគ្នា ស្រោចពីលើត្រី រោយម្ទេសដៃនាង ។បន្ទាប់មក យកទៅចំហុយក្នុង ទឹកពុះ ប្រមាណ ១៥នាទី រួចពន្លត់ភ្លើង លើកមកទទួលទាន ៕
Tuesday, February 25, 2014
ការីខៀវ
គ្រឿងផ្សំ
គោ ម្ទេស ម្ទេសប្លោក ស្លឹកក្រូចសើច ជីនាងវង ត្រប់ ម្ទេសហាវៃ ដូង ស្ករស អំបិល ទឹកត្រី ម្រេច
វិធីធ្វើ
១- បរិមាណមនុស្ស ២នាក់ , រយៈពេលចម្អិន ១០នាទី
២- សាច់គោ ២ខាំ (លោកអ្នកអាចធ្វើជាមួយសាច់អ្វី ក៏បានតាមការចូលចិត្ត) , គ្រឿងការីខៀវ ៥០ក្រាម , ត្រប់ពុតញង ៣ក្រាម , ជីនាងវង ២មែក , ម្ទេសហាវៃ ២ក្រាម , ម្ទេសប្លោកទុំ ២ផ្លែ , ម្ទេសហិរ ៥គ្រាប់, ស្លឹកក្រូចសើច ៥សន្លឹក
ទឹកត្រី ២ស្លាបព្រាកាហ្វេ , អំបិល ១ស្លាបព្រាកាហ្វេ , ស្ករស ៣ស្លាបព្រាកាហ្វេ , ម្រេច ១ស្លាបព្រាកាហ្វេ , ខ្ទះដូង កន្លះកូនចាន ,
៣- សាច់គោលាងទឹក រួចហាន់ជាចំណិតស្តើងៗ , ម្ទេសហាវៃ និងម្ទេសប្លោកទុំ លាងទឹករួចហាន់ជាចំណិតៗ, ស្លឹកក្រូចសើច និងត្រប់ពុតញង លាងទឹកអោយស្អាតទុកមួយអន្លើ
៤- ដាក់ខ្ទះលើភ្លើងអោយក្តៅ រួចចាក់ខ្ទិះដូងចូល - ចាក់គ្រឿងការីចូលគ្នា ឆាអោយឡើងឈ្ងុញ ទុករយៈពេល ២នាទី - ដាក់សាច់ចូល ហើយឆាចូលច្របល់ជាមួយគ្រឿងការី
៥- ចាក់បន្លែ ដូចជាត្រប់ពុតញង ស្លឹកក្រូចសើច ម្ទេសខៀវ និងម្ទេសប្លោកក្រហមដែលបានហាន់រួចឆា ច្របល់ចូលគ្នា
៦- ចាក់គ្រឿងផ្សំរសជាតិចូល ឆាច្របល់ចូលគ្នា ទុករយៈពេល ១០នាទី ទើបដាក់ចុះជាការស្រេច ។
មីឆាពងទា សាច់ក្រក
គ្រឿងផ្សំ
សាច់ក្រក ការ៉ុត ខាត់ណា ប្រេងឆា ទឹកស៊ីអ៊ីវ ពងទា មី
វិធីធ្វើ
១- មីកញ្ចប់ ១កញ្ចប់ , ស៊ុតមាន់ឬទា ១គ្រាប់ , ប្រេងឆា ១ស្លាបព្រាបាយ , ដើមខាត់ណា ហាន់បញ្ឆិតៗ ២ដើម, ការ៉ុតហាន់ស្តើងវែងៗ ១/៤ពែង , សាច់ក្រកហាន់បញ្ឆិតៗ ២ដុំ , ទឹកម្ទេស ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១/២ស្លាបព្រាបាយ
២- ស្រុសមីអោយឆ្អិន ស្រង់ឡើងអោយស្រស់ទឹក
៣- គោះស៊ុតមាន់ឬទា ដាក់ចានផ្សំទឹកស៊ីអ៊ីវ ទឹកម្ទេស វាយអោយចូលគ្នាអោយសព្វ
៤- ដាក់ដើមខាត់ណា ការ៉ុត សាច់ក្រក រួចដាក់មីចូលទៅ កូរចូលគ្នាអោយសព្វម្តងទៀត
៥- ដាក់ខ្ទះលើភ្លើង ចាក់ប្រេងឆាចូលអោយក្តៅ ឆាអោយលឿងទាំងសងខាង ដួសឡើង រោយម្រេច រោយជីវ៉ាន់ស៊ុយ (បើចូលចិត្ត)ទទួលទានទាន់ក្តៅៗ ៕
សាច់ក្រកដាក់គល់ស្លឹកគ្រៃ
គ្រឿងផ្សំ
គោ ជ្រូក អំបិល គល់ស្លឹកគ្រៃ ខ្ទឹមស
វិធីធ្វើ
១- សាច់ជាប់ខ្លាញ់ (សាច់ជ្រូក ឬសាច់គោ) ១គីឡូក្រាម, ពោះវៀនជ្រូក ១គីឡូក្រាម និងបាយដំណើបចំហុយ ១ចាន , មើមខ្ទឹម ៧-១០មើម និងគល់ស្លឹកគ្រៃហាន់ស្តើងៗ ៥គល់ ,អំបិលម៉ត់ ២ស្លាបព្រាបាយ
២- លាងសាច់អោយស្អាត រួចហាន់អោយស្តើងៗ យកទៅកិនជាមួយនឹងមើមខ្ទឹម គល់ស្លឹកគ្រៃ អំបិលអោយម៉ដុ្ឋ
៣- លាងអង្ករដំណើបអោយស្អាត ហើយយកទៅចំហុយអោយឆ្អិន បុកអោយល្អិត ហើយយកច្របល់ជាមួយសាច់កិន
៣- យកសាច់ ដែលច្របល់សព្ចហើយនោះ មកញាត់បញ្ចូលក្នុងពោះវៀនខ្ចី តែកុំអោយណែនពេក បន្តាប់មកចងវាជាកង់ៗ ប្រវែង៣ធ្នាប់ ប្រើម្ផុលចាក់ទំលុះអោយខ្យល់ចេញអោយអស់ ហើយយកទៅសំដិលថ្ងៃ ១ថ្ងៃ បើចង់អោយជូរបន្តិចទុកដល់ ២ថ្ងៃ ក៏បានដែរ ។
៤- ក្រោយមកយកទៅចៀន ឬបំពងឬអាំងអាំងដោយភ្លើងតិចៗ ទទួលទានជាមួយ នឹងម្ទេសខ្ទឹម និងខ្ញីខ្ខីៗ
សាច់ស្រស់ទឹក
គ្រឿងផ្សំ
គោ ជ្រូក ម្ទេស ជីអង្កាម ក្រូចឆ្មារ ទឹកត្រី ខ្ទឹមក្រហម ទឹកស៊ីអ៊ីវ
វិធីធ្វើ
១- សាច់ជាប់ខ្លាញ់ (សាច់ជ្រូក ឬសាច់គោ)២០០ក្រាម, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកម៉ដ្ឋ ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ (លីង) ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ,ទឹកស៊ីអ៊ីវ ១/២ស្លាបព្រាបាយ, ទឹកត្រី ១/២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
២- លាងសាច់អោយស្អាត ពន្លះសាច់កម្រាសប្រហែល ១ស.មប្រឡាក់ទឹកស៊ីអ៊ីវ ផ្អាប់ទុកប្រហែល ១ម៉ោងសិន
៣- អាំងសាច់ប្រឡាក់ លើចង្រ្កានធ្យូង ដោយប្រើភ្លើងខ្លាំង សាច់ឆ្អិនតែផ្នែកខាងក្រៅ ត្រឡប់ម្ខាងទៀត ល្មមតែធ្វើអោយសាច់ឆ្អិនម្ខាងទៀត ហើយស្រក់ទឹកឡើងឈ្ងុយ លើកចេញ
៤- ហាន់សាច់ជាចំណិតៗ ល្មមមាត់ ប្រឡាក់ទឹកត្រី ទឹកក្រូចឆ្មារ ម្ទេសម៉ដ្ឋ អង្ករលីង ខ្ទឹមលីង ជីរអង្កាម ទទួលទាននឹងបន្លែស្រស់ដូចជា ស្ពៃក្តោប សណ្តែកកួរ ត្រកួនឈ្លក់ទឹក ស្ពៃក្រញាញ់ ស្លឹកល្ងៀង និងបន្លែផ្សេងៗទៀត តាមចំណង់ចំណូលចិត្ត ។
ខ្លាយំ
គ្រឿងផ្សំ
គោ ម្ទេស ក្រូចឆ្មារ ទឹកត្រី ខ្ទឹមក្រហម ទឹកស៊ីអ៊ីវ
វិធីធ្វើ
១- សាច់គោជាប់ខ្លាញ់ ៣០០ក្រាម, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាកាហ្វេ
២- លាងសាច់អោយស្អាត រួចពន្លះវាប្រមាណ ១ស.ម ប្រឡាក់ទឹកស៊ីអ៊ីវ ទឹកត្រី ទុកផ្អាប់ ១-២ម៉ោង
៣- ទើបយកទៅអាំអលើចង្រ្កានធ្យូង ដោយប្រើភ្លើងតិចៗ ល្មមដល់ឆ្អិនរហូតឡើងក្លិនឈ្ងុយ ហើយទើបហាន់ជាចំណិតស្តើងៗ ល្មមមាត់សំរាប់ទទួលទាន ជាមួយទឹកជ្រលក់
កំណត់សំគាល់ផ្សេងៗ
គ្រឿងផ្សំទឹកជ្រលក់
ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ - អង្ករលីង (បុកអោយម៉ដ្ឋ) ១ ស្លាបព្រាកាហ្វេ , ខ្ទឹមក្រហមហាន់ល្អិត ១ ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
លាយគ្រឿងទាំងអស់ចូលគ្នាជាការស្រេច
ភ្លៅមាន់បំពងល្ងស
គ្រឿងផ្សំ
មាន់ ខ្ញី អំបិល ពងមាន់ ម្រេច ស្រា ពងទា
វិធីធ្វើ
១- ពងមាន់ ឬពងទា(គោះយកតែពងស) ,ភ្លៅមាន់២ភ្លៅ និងល្ងស ១ពែង, ខ្ញី១ដុំតូច និងស្រា ១ស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ និងអំបិល ១/២ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១/២ស្លាបព្រាកាហ្វេ និងម្សៅឆា ៣ស្លាបព្រាបាយ
២- ភ្លៅមាន់ត្រូវភ្លឿយយកឆ្អឹងចេញ ហើយភ្លៅមាន់នីមួយៗ ត្រូវកាប់ជា ៤ដុំ ខ្ញីត្រូវហាន់ជាបន្ទះស្តើងៗ
៣- ដុំភ្លៅមាន់ត្រូវចាក់ចូលចាន ដោយលាយជាមួយនិងខ្ញី , ស្រា, អំបិល ,ម្សៅស៊ុប, ម្រេចម៉ដ្ឋ និងម្សៅឆា ដោយច្របល់ប្រឡាក់អោយចូលជាតិ និងផ្អាប់ទុក កន្លះម៉ោង ទើបស្រង់ខ្ញីចេញ
៤- ដុំភ្លៅមាន់ដែលប្រឡាក់គ្រឿងចូលហើយ ត្រូវផ្តិតនឹងទឹកពងមាន់ ឬទា ស បន្ទាប់មកត្រូវរោយល្ងសពីលើ អោយសព្វសាច់
៥- ចាក់ខ្លាញ់ ឬប្រេងឆាក្នុងខ្ទះ (បរិមាណគឺត្រូវប៉ាន់ស្មាន ពេលបំពងត្រូវអោយលិចសាច់) រង់ចាំខ្លាញ់ក្តៅហ៊ុយផ្សែង រួចចាក់ដុំភ្លៅមាន់ចូល ទៅបំពងរហូតទាល់តែឆ្អិនឡើងពណ៌ពងកន្លាត ទើបស្រង់ចេញ
សាច់ចំឡកជ្រូក បំពងទឹកត្រីជូរ
គ្រឿងផ្សំ
សាច់ចំឡកជ្រូក
វិធីធ្វើ
១- សាច់ចំឡកជ្រូក ១៥០ក្រាម និងជីវ៉ាន់ស៊ុយ ៣០ក្រាម, ខ្ទឹមក្រហម (ខ្ទឹមស)ចិញ្ច្រាំ ២០ក្រាម, ម្ទេសបុកក្រៀម ១០ក្រាម និងអំបិល ៥ក្រាម , ក្រូចឆ្មារ ២ផ្លែធំ និងប្រេងអូលីវ ១០ក្រាម ,ម្សៅមី បន្តិចបន្តួច
២- ដាក់កម្តៅខ្ទះអោយក្តៅ ដាក់ប្រេងអូលីវក្នុងខ្ទះល្មម ហើយហាន់សាច់ចំឡកជាចំណិតៗប្រហែល ៣ចំណិត រួចនាំយកមកជ្រលក់ម្សៅមីអោយជោកសាច់ជ្រូក
៣- យកសាច់ជ្រូកដាក់ក្នុងខ្ទះ បំពងអោយឆ្អិនឡើងក្រហម ហើយដួសដាក់ចាន
៤- យកប្រេងអូលីវដែលនៅសល់ ដាក់ឆាជាមួយទឹកត្រីជូរ (គ្រឿងផ្សំទឹកត្រីទាំងខ្ទឹមក្រហម ម្ទេស អំបិល ទឹកក្រូចឆ្មារ) មួយសន្ទះរួចហើយ ដួសទឹកត្រីជូរដាក់ស្រោចពីលើសាច់ចំឡកបំពងនោះ
៥- ចាត់ចែងដាក់បន្លែ តុបតែងលើចាន ដូចជាបន្លែត្រសក់ សាលាដ និងដំឡូងបារាំងស្ងោរទុកជាការស្រេច ៕
កំណត់សំគាល់ផ្សេងៗ
ម្ហូប (សាច់ចំឡកជ្រូកបំពងទឹកត្រីជូរ) នេះជាអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយមានសារប្រយោជន៍យ៉ាងច្រើន ដល់សុខភាពរាងកាយ ពីព្រោះសាច់ចំឡកជ្រូកសម្បូរទៅដោយជាតិប្រូតេអ៊ីន ។រីឯរសជាតិទឹកត្រីជូរដែលផ្សំពីខ្ទឹមក្រហម (ខ្ទឹមសក៏បាន) និងម្ទេសបុកគឺសុទ្ឋតែមានគុណសម្បត្តិជួយរំលាយអាហារ ទ្រទ្រង់ប្រព័ន្ឋរំលាយអាហារ
មាន់ដុតចំបើង
គ្រឿងផ្សំ
មាន់ ជីវ៉ាន់ស៊ុយ អំបិល គល់ស្លឹកគ្រៃ ខ្ទឹមស ទឹកត្រី ម្រេច
វិធីធ្វើ
១- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល,មើមខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម , គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់ និងម្រេចគ្រាប់ ១០គ្រាប់, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ
២- បុកមើមខ្ទឹម ឬសជីវ៉ាន់ស៊ុយ អំបិល និងម្រេចចូលគ្នាអោយល្អិត
៣- លាងមាន់ យកគ្រឿងក្នុងចេញអោយស្អាត
៤- យកមាន់មកប្រឡាក់គ្រឿងដែល បុកហើយលាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ រួចយកគល់ស្លឹកគ្រៃ មកឆ្មួលញ៉ុកចូលក្នុងខ្លួនមាន់ ហើយដេរភ្ផិតអោយស្អាត ។
៥- វិធីដុតយកឈើមកដោតមាន់ ដោយបន្សល់ចុងម្ខាងសំរាប់ដោតទៅនឹងដី ហើយយកសំបកប៉ោតមកគ្របពីលើ ទើបយកចំបើងមកគរលើសំបកប៉ោតអោយលិចទៀត ហើយសឹមដុតចំបើង អោយឆេះទ្រលោមឡើងលិចប៉ោតនោះ ប្រហែលជា១៥ទៅ ២០នាទីចាំលើកសំបកប៉ោតចេញ
៦- ពេលនោះមាន់ឆ្អិនល្អ ហើយដាក់ចាន ទទួលទានជាការស្រេច
ក្តាមសេះចំហុយលាយទឹកឃ្មុំ
គ្រឿងផ្សំ
ក្តាម ខ្ញី ម្ទេស ស្លឹកខ្ទឹម ស្រា ទឹកស៊ីអ៊ីវ ប្រេងល្ង
វិធីធ្វើ
១- ក្តាមសេះ២ ឬ៣ ១២០០ក្រាម , ខ្ញីម៉ដ្ឋ ៨០ក្រាម , ដើមខ្ទឹម ១៦០ក្រាម, ម្ទេសទុំ ២ផ្លែ
២- ទឹកឃ្មុំ ៤ស្លាបព្រាបាយ , ទឹកស៊ីអ៊ីវ ២ស្លាបព្រាកន្លះ , ស្រា ២ស្លាបព្រាកន្លះ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ
៣- ក្តាមសេះបកស្នូក យកស្រកីចេញ និងលាងទឹកអោយស្អាត កាត់ជាដុំៗដាក់ចំហុយអោយឆ្អិន ទើបស្រង់ចេញទុកប្រើការ
៤- ដាក់ខ្លាញ់ ឬប្រេងឆា ៣ស្លាបព្រាបាយចូលក្នុងខ្ទះ ។រង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ញីម៉ដ្ឋចូលបំពង បន្ទាប់មកចាក់ក្តាមសេះឆ្អិនស្រាប់ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើងមួយស្របក់
៥- ចាក់ដើមខ្ទឹម (កាត់ជាកង់ៗ) និងគ្រឿងផ្សំរសជាតិ និងម្ទេសទុំចូលឆាត្រឡប់អោយសព្វ ទើបគ្របខ្ទះអោយជិត ហើយរំងាស់ប្រហែល ៥-៦នាទី រហូតទាល់តែចូលជាតិគ្នា រួចស្រង់ដាក់ចានទុកជាការស្រេច ៕
ផ្អកត្រីចៀន
គ្រឿងផ្សំ
ត្រី ម្ទេស អំបិល ក្រូចឆ្មារ ប្រេងឆា ខ្ទឹមក្រហម
វិធីធ្វើ
១- ត្រីរ៉ស់តូចល្មម ៣-៤ក្បាល, អង្ករលីង (បុកអោយម៉ដ្ឋ) ៣ស្លាបព្រាបាយ, ម្ទេសខ្មំាងហាន់ ៤គ្រាប់, មើមខ្ទឹមក្រហមហាន់ទទឹងៗ ៣មើម, អំបិលម៉ដ្ឋ ២ស្លាបព្រាបាយ,ក្រូចឆ្មារ ១ផ្លែ , ប្រេងឬខ្លាញ់សំរាប់ចៀន
២- ធ្វើស្រកាត្រី វះពោះយកពោះវៀនចេញ រួចកាត់ក្បាលចោល លាងទឹកអោយស្អាត ទុកអោយស្រស់ទឹក
៣- ប្រឡាក់ត្រីនិងអំបិល រួចផ្អាប់ទុកប្រហែល ១០ថ្ងៃ
៤- យកត្រីប្រឡាក់មកប្រឡាក់អង្ករលីង ហើយផ្អាប់ទុកប្រហែល៥ថ្ងៃ
៥- ចៀនផ្អកត្រី រហូតដល់ក្រៀមឆ្អិនល្អហើយ ច្របាច់ក្រូចឆ្មារពីលើអោយសព្វ បន្ទាប់មកដាក់ខ្ទឹមក្រហម ម្ទេសពីលើជាការស្រេច ៕
ភ្លាកំពិសស្រស់
គ្រឿងផ្សំ
កំពិស ម្ទេស ស្លឹកខ្ទឹម ក្រូចឆ្មារ ទឹកត្រី
វិធីធ្វើ
១- កំពិសស្រស់ ២០០ក្រាម, ដើមខ្ទឹមហាន់ ៣ស្លាបព្រាបាយ, ជីរបារាំងហាន់ល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
២- លាងកំពិសអោយស្អាត ដាក់អោយស្រស់ទឹក
៣- យកកំពិសមកច្របល់ជាមួយទឹកក្រូចឆ្មារអោយសព្វ ទើបដាក់ម្ទេស ខ្ទឹមហាន់ ទឹកត្រី ជីរបារាំងច្របល់វាអោយចូលជាតិ ហើយដួសដាក់ចានទទួលទានជាមួយបន្លែស្រស់
ភ្លាសមុទ្រ
គ្រឿងផ្សំ
មឹក គ្រំ បង្គា ម្ទេស ជីវ៉ាន់ស៊ុយ ខ្ទឹមបារាំង ជីអង្កាម ស្ករស គល់ស្លឹកគ្រៃ ក្រូចឆ្មារ ខ្ទឹមស ទឹកត្រី ខ្ទឹមក្រហម
វិធីធ្វើ
១- បង្គារស្រស់បកសម្បកចេញ ២០០ក្រាម, គ្រំសមុទ្រ (បក) ១០០ក្រាម និងមឹកស្រស់ ១៥០ក្រាម, ខ្ទឹមក្រហមបំពងខ្លាញ់ ៥-៦មើម, ខ្ទឹមបារាំងហាន់ស្តើងៗ ១មើម, ខ្ញីហាន់ស្តើងៗ កន្លះពែង និងស្លឹកគ្រៃហាន់កន្លះពែង , ក្ទមទេស ឬសំបួរទេស (ថុំថេត) ១០០ក្រាម , ជីរអង្កាមប្រឡេះជាសន្លឹក ១ពែង
២- ស្ករស ១-២ស្លាបព្រាបាយ និងម្ទេសខ្មាំង៥-១០គ្រាប់, ក្រូចឆ្មារ ២ផ្លែ និងខ្ទឹមស កំពិសធំៗ ៣-៥កំពិស, គល់ជីរវ៉ាន់ស៊ុយ ២-៣គល់ និងទឹកត្រី ២-៣ស្លាបព្រាបាយ
៣- យកបង្គារ មឹកទៅលាងអោយស្អាត ហើយយកទៅស្រុសទឹកក្តៅដោយមិនបាច់អោយឆ្អិនពេក
៤- គ្រំលាងដោយទឹកអំបិល ដើម្បីជួយអោយសាច់គ្រំស្អាត និងគ្មានក្លិនឆ្អាប
៥- ពេលត្រៀមគ្រំ មឹក បង្គារទាំងបីមុខរួចហើយ យកវាទៅរៀបដាក់លើចាន ដែលទ្រាប់លម្អដោយបន្លែ តាមចំណង់ចំណូលចិត្ត ដូចជាស្ពៃ សាលាដ ឬឃិនឆាយជាដើម ។ចាក់ទឹកភ្លាចូលភ្លក្សរសជាតិ អោយល្មមឆ្ងាញ់តាមចំណូលចិត្ត
៦- ដាក់គ្រឿងក្នុងរាយមុខបន្លែចូលទាំងអស់ជាការស្រេច
ភ្លាសាច់ជ្រូក
គ្រឿងផ្សំ
ជ្រូក ម្ទេស ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ជីអង្កាម អំបិល ក្រូចឆ្មារ ទឹកត្រី មីសួរ
វិធីធ្វើ
១-សាច់ជ្រូកចិញ្រាំអោយល្អិត ២០០ក្រាម, ស្បែកជ្រូកស្ងោអោយផុយហាន់ជាសរសៃឆ្មារៗ ១០០ក្រាម, គ្រឿងក្នុងជ្រូកស្ងោរអោយឆ្អិនហាន់ស្តើងៗ ១០០ក្រាម, មីសួដាក់ត្រាំទឹកអោយទន់រួចហាន់អោយខ្លី ១០០ក្រាម ,ត្រយូងចេកបកសំបកខ្ចីហាន់ស្តើងៗ ១/៤ក្រាម, ដើមខ្ទឹមហាន់ទទឹងៗស្តើងៗ និងជីវ៉ាន់ស៊ុយ១មុខៗ ២ស្លាបព្រាបាយ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ម្ទេសដៃនាង ឬម្ទេសចង្អលមេឃហាន់បញ្ចិតៗ ១គ្រាប់, អង្ករលីង (បុកអោយម៉ដ្ឋ) ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, អំបិលម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
២- ដាំខ្ទះលើភ្លើង ដាក់សាច់ទាំងអស់ចូលឆា អោយឆ្អិនរួចដាក់ចុះ
៣- ច្របល់សាច់ទាំងអស់ជាមួយ មីសួ ត្រយូងចេក ថែមគ្រឿង ទឹកត្រី អំបិល ទឹកក្រូចឆ្មារ អង្ករលីង ម្ទេសម៉ដ្ឋ ភ្លក្សមើលហើយរោយដើមខ្ទឹម ជីរវ៉ាន់ស៊ុយ ច្របល់អោយសព្វ
៤- ដួសដាក់ចានទទួលទាន រោយជីអង្កាម ម្ទេសដៃនាង ផ្អាប់ជាមួយអន្លក់ស្រស់ៗជាការស្រេច ។
ភ្លាសាច់អាំង
គ្រឿងផ្សំ
ជ្រូក ម្ទេស ជីអង្កាម ក្រូចឆ្មារ ទឹកត្រី
វិធីធ្វើ
១-សាច់ស្រទាប់ក្នុង (សាច់សុទ្ឋ) ៣០០ក្រាម, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, អង្ករលីង (បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ, ជីអង្កាម បេះស្លឹក ១/២ចានចង្កឹះ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
២- លាងសាច់អោយស្អាត ពន្លះសាច់កម្រាសប្រហែល ១ស.មអាំងអោយឆ្អិនដោយប្រើ កំដៅល្មមៗបានហើយ ទើបហាន់ជាចំណិតស្តើងល្មមមាត់
៣- យកសាច់មកប្រឡាក់គ្រឿងផ្សំ ដោយម្ទេសម៉ដ្ឋ អង្ករលីង ទឹកត្រី ទឹកក្រូចឆ្មារច្របល់អោយសព្វ ហើយទើបដាក់ស្លឹកជីអង្កាមចូល
៤-រៀបចំដាក់ចាន ផ្សំដោយបន្លែស្រស់
សំគាល់ : បើមានចំណូលចិត្ត ខ្ទឹមស្រស់ ម្ទេសស្រស់ មករោយបន្ថែមពីលើទៀតក៏បាន ។
ភ្លាសាច់សុទ្ឋ
គ្រឿងផ្សំ
គោ ម្ទេស ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម អំបិល ទឹកត្រី រំដេង ខ្ទឹមក្រហម
វិធីធ្វើ
១-សាច់គោចិញ្រ្ចាំអោយល្អិត ៣០០ក្រាម, ដើមខ្ទឹមហាន់ទទឹងស្តើងៗ និងជីរវ៉ាន់ស៊ុយ១មុខៗ ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ,ស្លឹកក្រូចសើចហាន់អោយល្អិត ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងបុកអោយល្អិត ១ស្លាបព្រាកាហ្វេ, ម្ទេសម៉ដ្ឋ ១-២ស្លាបព្រាកាហ្វេ, អង្ករលីង (បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ, អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
២- លាយសាច់ជាមួយទឹកក្រូចឆ្មារ អំបិល ទឹកត្រី អង្ករលីង ម្ទេសម៉ដ្ឋច្របល់អោយសព្វ
៣- ដាក់ជីរវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់អោយសព្វហើយដាក់ជីរអង្កាមចូល
៤- ទទួលទានជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹកចាភ្លូ សណ្តែកកួរ ។ល។
សំគាល់ : បើចូលចិត្តល្វីង អោយដាក់ពោះខ្ចីទាំងកាកតិចៗផង ។
ភ្លាឈាមស្រស់
គ្រឿងផ្សំ៖ ភ្លាសាច់សុទ្ឋ គ្រឿងផ្សំ៖ គោ, ម្ទេស, ជីវ៉ាន់ស៊ុយ, ស្លឹកខ្ទឹម, ស្លឹកក្រូចសើច, ជីអង្កាម, អំបិល, ទឹកត្រី, រំដេង, ខ្ទឹមក្រហម
វិធីធ្វើ
១- គ្រឿងក្នុងគោ (សាច់ពោះ ១០០ស្រទាប់ និងថ្លើម) ៣០០ក្រាម, ឈាមគោសុទ្ឋ (ឈាមស្រស់ៗ) ១ចានចង្កឹះ, អង្ករលីង(បុកម៉ដ្ឋ) ១ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ដើមខ្ទឹមហាន់ទទឹងស្តើងៗ ២ស្លាបព្រាបាយ, ស្លឹកជីរបារាំង ឬជីបន្លា ២គល់, ស្លឹកគ្រៃ ៦សន្លឹក, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
២- លាងសាច់ និងគ្រឿងក្នុងអោយស្អាត រួចស្ងោអោយឆ្អិន បន្ទាប់មកហាន់ស្តើងៗ
៣- ញីស្លឹកគ្រៃ ហើយច្របាច់ច្របល់ជាមួយឈាម ប្រហែលជា ៥-១០នាទីរហូតដល់ឡើងពពុះ ដើម្បីកាត់ក្លិនឆ្អាប រួចយកស្លឹកគ្រៃចេញ
៤- ប្រឡាក់គ្រឿងក្នុង ជាមួយអង្ករលីង ម្ទេសម៉ដ្ឋ ដើមខ្ទឹម ជីបារាំង អោយសព្វ
៥- ស្រោចឈាមដែលត្រៀមទុក ពីលើគ្រឿងក្នុង ហើយគ្រឿងជូរប្រៃដោយ ទឹកត្រី ទឹកក្រូចឆ្មារសព្វ ហើយរោយជីរអង្កាមពីលើជាការស្រេច
ភ្លាត្រីអណ្តែង និងស្វាយ
១. គ្រឿងផ្សំ៖
ត្រីអណ្តែង ២០០ក្រាម, ម្ទេសខ្មាំង ៤-៥ផ្លែ, ទឹកត្រីឆ្ងាញ់ ៣ ស្លាបព្រាសម្លរ, ស្ករ ២ស្លាបព្រាសម្លរ,
ខ្ទឹមក្រហម៥០ក្រាម, សណ្តែកដី៣០ក្រាម, ប្រេងឆា៣ស្លាបព្រាសម្លរ។
២. របៀបធ្វើ៖
ត្រីអណ្តែងលាង និង ទឹកអំបិលឱ្យស្អាតរំអិល វះពោះយកពោះវៀនចេញឱ្យអស់ ទុកឱ្យស្ងួតទឹក។ ដាក់ត្រីអណ្តែងចៀនឱ្យឆ្អិនសព្វសាច់ ពល្លះយកតែសាច់ ហូតឆ្អឹងចោលឱ្យអស់ហើយចិញ្រ្ចាំឱ្យតូចៗរួចលាយច្របល់ និងម្សៅបំពង តមកដាក់ ចូលខ្ទះប្រេង កំពុងពុះចៀនសាថ្មីឱ្យឡើងស្រួយហើយដួសដាក់ចានកំផ្លាត។ ស្វាយរើសយកធុនណា ជូរល្មមៗចិតសំបកចោលលាងឱ្យស្អាតហើយឈូសជាសរសៃវែងៗ។
សណ្តែកដីលីងឆ្អិនបកសំបក ខ្ទឹមក្រហមបកសំបកហាន់សើ្តងៗម្ទេសខ្មាំងចិញ្រ្ចាំឱ្យម៉ត់ ហើយដាក់ច្របល់ចូលគ្នា លាយឱ្យសព្វហើយរោយល្បាយ នេះលើសាច់ត្រីអណ្តែងចៀន ទុកមួយអន្លើ។រីឯទឹកត្រីត្រូវលាយនិងស្ករលៃល្មមមាត់ហើយដាក់ប្រមាណ ៣នាទី ទុកឱ្យត្រជាក់រួចស្រូបៗតិចៗឱ្យសព្វចានសាច់ត្រីអណ្តែង ជាការស្រេច។
ភ្លាត្រីអណ្តែង
គ្រឿងផ្សំ
ត្រី ស្លឹកខ្ទឹម ស្លឹកក្រូចសើច ជីអង្កាម ក្រូចឆ្មារ ទឹកត្រី រំដេង ខ្ទឹមក្រហម អង្ករលីង
វិធីធ្វើ
១- ត្រីអណ្តែង១ក្បាល ៣០០ក្រាម, ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម,
ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងហាន់ល្អិត ១ស្លាបព្រាកាហ្វេ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ស្លឹកក្រូចសើចហាន់ល្អិត ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកអោយល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
២- កោសរំអិលត្រី រួចវះពោះលាងអោយស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចចញ្រ្ចាំងតិចៗ
៣- ប្រឡាក់សាច់ត្រី ដែលរួមនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច
៤- ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង ។
Tuesday, February 11, 2014
ប្រហុកគ្រឿងខ្មែរ
ប្រហុកគ្រឿងខ្មែរជាមុខម្ហូបមួយមុខ ដែលជនជាតិខ្មែរចូលចិត្តបរិ ភោគមិនថារស់នៅក្នុង ទីក្រុងរឺជនបទនិងល្បីជាមុខម្ហូបខ្មែរមានរសជាតិឆ្ងាញ់។ តើប្រហុកគ្រឿងខ្មែរដែល ជនជាតិខ្មែរ
ចូលចិត្តញ៉ាំមានគ្រឿងផ្សំមានអ្វីខ្លះ?គ្រឿងផ្សំមានដួចជា៖
o ប្រហុកចិញ្ចាំម
o គល់ស្លឹកគ្រៃហាន់
o ម្ទេស
o សាច់ជ្រូកបីជាន់
o ស្ករស
o ទឹកត្រី
o អំបិល
o ម្សៅស៊ុប
o ពងទា
o មឺមខ្ទឹម
o ស្លឹកក្រូចសើច
o រំដេង
o ប្រេងសណ្តែក
ចំពោះរបៀបធ្វើ៖
ចំពោះរបៀបធ្វើ៖
យកសាច់ជ្រូកចិញ្ចាំម គល់ស្លឹកគ្រៃហាន់រួច ប្រហុក គោះពងទា២ទៅ៣គ្រាប់ដាក់ចូល ចិញ្ចាំមមើមខ្ទឹម ហាន់ស្លឹកក្រូចសើច
ហាន់រំដេង និងម្ទេស បង់អំបិលបន្តិច និងដាក់ស្ករស ច្របល់ចូលគ្នាអោយសព្វរួចសឹមដាក់រីងក្នុងខ្ទះ ជាការស្រេច ៕
Friday, February 7, 2014
សម្លកកូរ
គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក ឬសាច់មាន់ ល្ហុង ល្ពៅ ចេកខ្ចី ត្រប់ពុតញង ត្រប់វែង ស្លឹកម្រុំ ស្លឹកបាស ឬស្លឹកអង្គាដី គល់ស្លឹកគ្រី រំដេង រមៀត សំបក ឬស្លឹកក្រូចសើច ខ្ទឹមស អំបិល ប្រហុក ទឹកត្រី ស្ករ ប៊ីចេង អង្ករលីងបុកឲ្យម៉ដ្ឋ។
វិធីធ្វើ
ឆ្អឹងជំនីជ្រូក ឬសាច់មាន់កាប់ជាដុំតូចៗល្មមទុក
ប្រើការ។ គល់ស្លឹកគ្រៃ រំដេង រមៀត សំបកក្រូចសើច ខ្ទឹមស បុកចូលគ្នាឲ្យម៉ដ្ឋ។ ប្រហុកយកមកចិញ្ច្រាំឲ្យម៉ដ្ឋ។
ប្រើការ។ គល់ស្លឹកគ្រៃ រំដេង រមៀត សំបកក្រូចសើច ខ្ទឹមស បុកចូលគ្នាឲ្យម៉ដ្ឋ។ ប្រហុកយកមកចិញ្ច្រាំឲ្យម៉ដ្ឋ។
យកឆ្នាំងដាក់លើចង្រ្កាន រួចដាក់ខ្លាញ់ ឬប្រេងឆាទុកឲ្យក្តៅ ទើបដាក់ប្រហុក និងគ្រឿងចូល រួចកូររហូតមានក្លិនឈ្ងុយ បង់សាច់ចូលរួចកូរជាមួយគ្រឿងឲ្យសព្វ ចាក់ទឹកបន្តិចរំងាស់ឲ្យជិតផុយ ទើបដាក់បន្លែគ្រប់មុខចូលកូរឲ្យសព្វ ថែមទឹក រួចដាក់អង្ករលីងចូល រំងាស់ឲ្យផុយបន្លែ ទើបចាក់ទឹកត្រី
អំបិល ស្ករ ម៉្សៅស៊ុប ភ្លក់មើលឲ្យល្មម រួចបង់ស្លឹកម្រុំ អង្គាដី ឬស្លឹកបាសចូល ទុកប្រហែល ១ ឬ ២ នាទីជាការស្រេច៕
អំបិល ស្ករ ម៉្សៅស៊ុប ភ្លក់មើលឲ្យល្មម រួចបង់ស្លឹកម្រុំ អង្គាដី ឬស្លឹកបាសចូល ទុកប្រហែល ១ ឬ ២ នាទីជាការស្រេច៕
សង្វាក់អាំងទឹកត្រីផ្អែម – Sangvak Aing Tek Trey Paem

សង្វាក់ ឬ ណែមត្រី គឺជាអាហារពេញនិយមប្រចាំខេត្តបាត់ដំបង។ ណែមត្រីធ្វើពី សាច់ត្រីស្រស់បុកលាយ គ្នាជាមួយ រំដេង, ខ្ទឹមស, អំបិល, ស្ក និងមានដាក់ ម្ទេសបង្កប់ រួចហើយយកទៅខ្ទប់ស្លឹកចេក បង្អាប់ទុករយះ ពេល២ថ្ងៃ ។ ពេលណែមត្រីជូរ គេយកវាទៅ អាំង ហើយញាំជាមួយនំបញ្ចុក, បន្លែ, ជីគ្រប់មុខ និងជ្រលក់ជាមួយ ទឹកត្រីផ្អែមដែលគេផ្សំពីស្ក, ទឹកខ្មេះ ឬ ក្រូចឆ្មា, ខ្ទឹមសនិងម្ទេស។ អាហារនេះ អ្នកបាត់ដំបងតែងតែញាំពេលព្រឹក និង
ពេលរសៀល។ បើសិនបងប្អូនមិនធ្លាប់បានញាំទេ ពេលមកលេងខេត្តបាត់ដំបងកុំភ្លេចសាកណា ធានាថាមិនខកបំណងឡើយ។
Fermented Fish (Naem Trey) is a unique to Battambang province and is very popular here. Made out of raw fish flesh, galangal, garlic, salt, sugar and hot chilly and wrapped with banana leaf,
this mixture is then fermented for 2 days.
After the fermentation process, it is grilled before being consumed with rice noodle, fresh vegetables and herbs. The accompanying sweet sour dip is made from sugar, vinegar/lime juice, garlic and hot chilly pepper and it is usually served at breakfast and brunch.
From httpcambodia-darithtintin.blogspot.com
Monday, February 3, 2014
បង្គាបំពង
គ្រឿងផ្សំ
បង្គាស្រស់ ៦៤០ ក្រាម អំបិល ម្រេច និងទឹកប៉េងបោះខាប់ មួយមុខៗ ១ ស្លាបព្រាបាយ ខ្លាញ់ ២ ពែង និង ជីវ៉ាន់ស៊ុយ ១ ដើម។
គ្រឿងផ្សំរសជាតិ
ម្រេចម៉ដ្ឋបន្តិចបន្តួច ស្រា និងម្សៅពោត មួយមុខៗ ១ ស្លាបព្រាកាហ្វេ។
វិធីធ្វើ
១- ឆូតខ្នងបង្គាយកអាចម៍ចេញ លាងទឹកឱ្យស្អាត និងកាត់ព្រុយចេញ។ បន្ទាប់មកដាក់ច្របល់ចូលជាមួយនឹងម្រេចម៉ដ្ឋ និងស្រាដោយផ្អាប់ទុកមួយសន្ទុះ ទើបដាក់ច្របល់ចូលជាមួយនឹងម្សៅពោត។
២- ដាក់ខ្លាញ់ក្នុងខ្ទះ រង់ចាំខ្ទះក្តៅហុយផ្សែង ទើបចាក់បង្គាចូលទៅបំពងរហូតប្រែពណ៌ក្រហម ហើយស្រង់ចេញ និងរោយជីវ៉ាន់ស៊ុយពីលើទុកជាការស្រេច។ រីឯអំបិល ម្រេច និងទឹកប៉េងបោះខាប់ សម្រាប់ធ្វើជាគ្រឿងទឹកជ្រលក់ផ្ទាប់ជាមួយនឹងបង្គាបំពង។
ស្ងោរមាន់ដូងទុំ
គ្រឿងផ្សំ
មាន់១ក្បាល ដូងទុំមួយ និងការ៉ុត ២ផ្លែ ឯគ្រឿងផ្សំរសជាតិមានដូចជា អំបិល ១ស្លាបព្រាកាហ្វេ និងដុំស៊ុបខ្នរ ១ដុំ។
វិធីធ្វើ
ដំបូង យើងយកមាន់មកលាងឱ្យស្អាតដាក់ស្រុះក្នុងទឹកក្ដៅ ហើយកោសសម្បកការ៉ុតចេញលាងទឹកឱ្យស្អាត កាត់ជាដុំធំៗ និងយកសាច់ដូងទុំហាន់ជាបន្ទះធំៗទុក។ បន្ទាប់មក ដាំទឹកឱ្យពុះ រួចដាក់គ្រឿងផ្សំចូលទាំងអស់ ហើយស្ងោររំងាស់ទាល់តែពុះទើបបន្ថយភ្លើង និងស្ងោររំងាស់បន្ថែមរយៈពេល ៣ម៉ោង ទើបចាក់គ្រឿងផ្សំរសជាតិចូលជាការស្រេច៕
ភ្លាសាច់គោ
គ្រឿងផ្សំ
សាច់គោល្អ ពោះគោ មើមឆៃថាវ សណ្ដែកបណ្ដុះ ម្ទេសផ្លោកទុំ សណ្ដែកដី រំដេង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង គល់វ៉ាន់ស៊ុយ សាឡាត់ ជីគ្រប់មុខ គល់ស្លឹកគ្រៃ អំបិល ទឹកត្រី ស្ករស ទឹកខ្មេះ ម្សៅស៊ុប មើមរ៉ាឌី ។
វិធីធ្វើ
១- សាច់គោល្អចិញ្ច្រាំទាំងឆៅឲ្យល្អិត ដាក់អំបិល ទឹកខ្មេះ ផ្អាប់ទុកកន្លះម៉ោង ទើបពូតយកទឹកចេញត្រងនឹងស្បៃឱ្យស្អាតដាក់ចានទុក។
២- ពោះគោស្ងោរឱ្យផុយហាន់ស្ដើងៗ។
៣- មើមឆៃថាវ ម្ទេសផ្លោកទុំ ហាន់ជាសរសៃឆ្មារៗ។
៣- មើមឆៃថាវ ម្ទេសផ្លោកទុំ ហាន់ជាសរសៃឆ្មារៗ។
៤- សណ្ដែកដីលីងឱ្យឆ្អិន ញីយកសំបកចេញបំបែកជាពីរ សណ្ដែកបណ្ដុះបេះកន្ទុយឱ្យស្អាត។
៥- គល់ស្លឹកគ្រៃហាន់ស្ដើងៗ ខ្ទឹមបារាំងរើសយកមើមតូចៗល្មមបកសំបកចេញលាងទឹកឱ្យស្អាតហាន់ ទទឹងស្ដើងៗល្មម (ហាន់ទាំងមូល)។
៦- សាឡាត់បេះធាងលាងទឹកឱ្យស្អាតហាន់ទទឹងៗឱ្យតូចៗល្មម ច្របល់នឹងស្លឹកជីគ្រប់មុខ (បេះលាងទឹកឱ្យស្អាត)។
៧- រំដេងដុតឱ្យឈ្ងុយ បុកលាយនឹងគល់វ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហមឱ្យម៉ដ្ឋ។
៥- គល់ស្លឹកគ្រៃហាន់ស្ដើងៗ ខ្ទឹមបារាំងរើសយកមើមតូចៗល្មមបកសំបកចេញលាងទឹកឱ្យស្អាតហាន់ ទទឹងស្ដើងៗល្មម (ហាន់ទាំងមូល)។
៦- សាឡាត់បេះធាងលាងទឹកឱ្យស្អាតហាន់ទទឹងៗឱ្យតូចៗល្មម ច្របល់នឹងស្លឹកជីគ្រប់មុខ (បេះលាងទឹកឱ្យស្អាត)។
៧- រំដេងដុតឱ្យឈ្ងុយ បុកលាយនឹងគល់វ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហមឱ្យម៉ដ្ឋ។
៨- យកសាច់គោដែលពូតទឹកចេញនោះ ពោះគោ មើមថៃថាវ សណ្ដែកបណ្ដុះ គល់ស្លឹកគ្រៃ មកច្របល់ចូលគ្នាឱ្យសព្វ ដាក់កណ្ដាលចានសំប៉ែត ហើយយកសណ្ដែកដីលីងរោយគ្របពីលើ រួចយកម្ទេសផ្លោកទុំរោយកាត់ទទឹងពាក់កណ្ដាល ទើបយកខ្ទឹមបារាំងតម្រៀបសងខាងរួចយកសាឡាត់ និងស្លឹកជីរៀបជុំវិញ ចិតមើមរ៉ាឌីជាផ្កាដោតតាមចំហៀងៗ ចានជាការស្រេច។
៩- យកទឹកដែកពូតចេញពីសាច់គោនោះ មកស្ងោរដាក់រំដេងដែលបុកទុកនោះ ចាក់ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល កូរចូលគ្នាឱ្យសព្វ ភ្លក់មើលឱ្យជូរប្រៃតាមចូលចិត្ត បើមិនសូវជូរច្របាច់ក្រូចឆ្មារបន្ថែមក៏បាន ឬក៏ចាប់សាច់ដាក់ចានបាយ រួចដួសទឹកនោះស្រូបពីលើតាមការចូលចិត្ត៕
ប្រហុកខ្ទិះ
គ្រឿងផ្សំ
ប្រហុកសាច់ល្អ ដូងទុំ ខ្ទឹមក្រហម ស្ករស សណ្តែកកួរ ស្វាយខ្ចី សាច់ជ្រូកបីជាន់ ម្ទេសក្រហម ក្រសាំង ត្រសក់ ស្ពៃក្តោប ដើមខ្ទឹម ប្រហិតត្រី ខ្ទឹមស អំបិល និងត្រប់ស្រួយ។
វិធីធ្វើ
១. សាច់ជ្រូកបីជាន់ចិញ្រ្ចាំជាមួយប្រហុក។
២. យកត្រីស្លាតមកលើយចិញ្រ្ចាំបុកជាមួយប្រហិតស្ងោរអោយឆ្អិនទើបហានឱ្យល្អិត ប៉ុនៗឈើគូស។
៣ ម្ទេសក្រហម ខ្ទឹមស ខ្ទឹមក្រហម បុកចូលគ្នាអោយម៉ត។
៤ កោសដូងពូតយកខ្ទិះដើមដាក់កូរជាមួយម្ទេសដែលបុករួចដាំ និងភ្លើងឱ្យពុះទើបដាក់ប្រហុកចិញ្រ្ចាំ ប្រហិត ឆ្កៀលក្រសាំងដាក់អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប ភ្លក្សមើលឱ្យល្មមដួសដាក់ចានទុក (កុំរំងាស់ទុកយួរ ប្រយ័ត្នឡើងប្រេង) ហើយហាន់ម្ទេសប្លោកទុំជាសរសៃឆ្មាររោរពីលើជាការស្រេច។